Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ដោយសារ​គ្រឿងញៀន បងប្រុសហ៊ាន​ដេញគប់ ដេញកាប់ គំរាម​សម្លាប់ប្អូនស្រីខ្លួនឯង ចុងក្រោយខ្នោះ
    សន្តិសុខសង្គម

    ដោយសារ​គ្រឿងញៀន បងប្រុសហ៊ាន​ដេញគប់ ដេញកាប់ គំរាម​សម្លាប់ប្អូនស្រីខ្លួនឯង ចុងក្រោយខ្នោះ

    February 13, 202534 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យម្នាក់ រាល់ពេល​ប្រើប្រាស់គ្រឿងញៀន តែងតែរករឿង​ជេរបញ្ចោប្អូនស្រីជារឿយៗ លុះថ្ងៃមួយ ជនសង្ស័យរូបនេះ បានស្រែកជេរបញ្ចោ ដេញគប់ ដេញកាប់ និងគំរាមសម្លាប់ប្អូនស្រី ទ្រាំមិនបាននាងក៏ប្តឹងប៉ូលិសឲ្យឃាតខ្លួនចាត់ការតាមផ្លូវច្បាប់តែម្តង ។

    ហេតុការណ៍ខាងលើ បានកើតឡើងកាលពីវេលាម៉ោងជាង ៩ព្រឹក ថ្ងៃទី១១ កុម្ភៈ ២០២៥ កន្លងទៅ នៅចំណុចភូមិបទុមសាគរ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្ដាល ។

    នារីរងគ្រោះប្អូន​ឈ្មោះ ចាន់ អ៊ី (​៣៩ឆ្នាំ) ​មុខរបរលក់ដូរ ។ ណែកកជនសង្ស័យឈ្មោះ ចាន់ អួ ភេទប្រុស (​៤៥ ឆ្នាំ) មុខរបរ មិនពិតប្រាកដ (វិជ្ជមានសារធាតុញៀន) ​ធ្លាប់​ជាប់ពន្ធធនាគារខេត្តកណ្ដាល ១ឆ្នាំ ១ខែ ​ពីបទលួច ។ អ្នកទាំងពីរ​រស់នៅក្នុងភូមិ-ឃុំកើតហេតុ ។ ​

    ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ និងតែងតែរករករឿងឡូឡាជេបញ្ចោរប្អូនសស្រី លុះនៅថ្ងៃកើតហេតុ ជនសង្ស័យបានស្រែកជេរឡូឡា ជេប្រមាថ និងបានយកកាំបិតបុ័ងតោ ដេញកាប់ និងយកដុំឈើគុបទៅលើ​ប្អូនស្រី តែ​មិនត្រូវ ។ លុះល្ងាចថ្ងៃដដែល​ ជនសង្ស័យឃើញជនរងគ្រោះនៅក្រោមផ្ទះក៏យកកាំបិតបុ័ងតោដេញកាប់​ម្ដងទៀតតែ​មិនត្រូវ ។

    ក្រោយទទួលពាក្យបណ្តឹង នៅព្រឹកថ្ងៃទី១២ កុម្ភៈ ២០២៥ ​សមត្ថកិច្ចបានចុះទៅនាំខ្លួនជនសង្ស័យយកមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ ។ បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.