នាវេលាម៉ោងជាង ១១ព្រឹក ថ្ងៃទី ២៧ មករា ២០២៥ នេះ មានអគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយខ្នង សង់ពីឈើប្រក់ស័ង្កសី ខូចខាតទាំងស្រុង រួមនឹងសម្ភារៈមួយចំនួនទៀត នៅភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
បន្ទាប់ពីទទួលបានព័ត៌មានភ្លាម នគរបាលក្រុងតាខ្មៅ បានស្នើរសុំទៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដើម្បីយករថយន្តបង្ការសង្គ្រោះនិងពន្លត់អគ្គិភ័យរបស់ការិយាល័យ និងបានចាត់កម្លាំងផ្នែកជំនាញក្រុង សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកឫស្សី និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាក្តុល ដើម្បីអន្តរាគមន៍ពន្លត់ រហូតភ្លើងរលត់ដោយស្ថាពរ មិនបណ្តាលអោយរាលដាលឆេះបន្តរដល់ផ្ទះអ្នកជិតខាង ។
ចំពោះមូលហេតុ គឺបណ្តាលមកពីផ្ទុះកំប៉ុងហ្គាស ៕