Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    កំពុងបើករថយន្តសុខៗ ស្រាប់តែងងឹតមុខរេចង្កូតធ្លាក់ផ្លូវ សំណាងមិនរងរបួស

    November 28, 2024No Comments

    ពិតជាសំណាង​មែន បុរសម្នាក់​កំពុងបើកបររថយន្តសុខៗ ស្រាប់តែងងឹតមុខធ្លាក់ស្នាមភ្លោះ ជម្រៅជាង ១០ម៉ែត្រហើយ តែមិនបណ្តាលឱ្យរងរបួស គ្រាន់តែខូចរថយន្តបន្តិចបន្តួចតែប៉ុណ្ណោះ ដែលហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងជាង ១០ព្រឹក ថ្ងៃទី២៨ វិច្ឆិកា ២០២៤ នៅផ្លូវជាតិលេខ២១ ​ចំណុចដែលឧស្សាហ៍កើតមានគ្រោះថ្នាក់ ស្ថិតក្នុងភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ម្ចាស់រថយន្តមានឈ្មោះ សុខ វណ្ណា ភេទប្រុស អាយុ ៥៤ឆ្នាំ មានទីលំនៅសង្កាត់អូរឫស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ​ក្រោយកើតហេតុដោយពុំមានប៉ះពាល់ដល់ទ្រព្យសម្បត្តិសាធារណៈ ឬរងគ្រោះដល់មនុស្ស ម្ចាស់ក៏​ហៅរថយន្តស្ទូចមកស្ទូចចេញដោយខ្លួនឯង ។

    បើតាមសម្តីម្ចាស់រថយន្តបាននិយាយថា៖ មុនពេលកើតហេតុ គាត់បានបើករថយន្តម៉ាក Lexus 400H ពណ៌ស ​ផ្លាក​លេខ ភ្នំពេញ BC-3272 ម្នាក់ឯង ចេញពី​ភ្នំពេញ ​គោលបំ​ណងទៅលេងសាច់ញាតិនៅ​ស្រុកស្អាង និងមានសុខភាពល្អធម្មតា ពុំមានអាការៈអ្វីប្លែកឡើយ ​ប៉ុន្តែ​ពេល​ធ្វើដំណើរតាម​ផ្លូវជាតិលេខ២១ ហួសស្ពានអាកាសផ្លូវក្រវ៉ាត់ក្រុងទី៣ (ទួលក្រសាំង) ប្រមាណជាង ១គីឡូម៉ែត្រ ស្រាប់តែមានអាការៈឈឺក្បាលខ្លាំង ហើយងងឹតមុខស្រវាំងភ្នែក មើលផ្លូវលែងច្បាស់ ។ ភ្លាមនោះ ដោយបារម្ភខ្លាចជ្រុលចង្កូតទៅបុកទ្រូងផ្លូវ ឬ​បង្ករគ្រោះថ្នាក់ដល់អ្នកទៃ គាត់ក៏បង្អង់ល្បឿន និងព្យាយាមទាញចង្កូតអែបចូលចញ្ចើមផ្លូវខាងស្តាំ តែ​មិនអាចគ្រប់គ្រងបាន​ធ្វើឱ្យរថយន្តជ្រុលធ្លាក់ស្នាមភ្លោះ កល់ជាប់ជាមួយដើមត្រែងទៅមុខលែងរួច ទើបខំប្រឹងប្រមូលស្មារតីចាប់ខ្យល់ដោយខ្លួនឯង និងបើកទ្វាររថយន្តដើរឡើងមកលើផ្លូវ ទូរសព្ទ័ទំនាក់ទំនងទៅក្រុមគ្រួសារ និងហៅរថយន្តស្ទួចមកស្ទួចរថយន្តចេញ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.