Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កម្មករសំណង ២នាក់ លង់ទឹកស្លាប់នៅស្រុកមុខកំពូល
    Uncategorized

    កម្មករសំណង ២នាក់ លង់ទឹកស្លាប់នៅស្រុកមុខកំពូល

    November 5, 202411 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្មករសំណង់ម្នាក់ បានលង់ស្លាប់ក្រោយផឹកស្រា ហើយចុះងូតទឹកទន្លេមេគង្គ ចំណែកឯម្នាក់ទៀតលង់ទឹកព្រែកស្លាប់ បន្ទាប់ពីសម្រាកការងារចុះងូតទឹកព្រែក និងហែលទៅជួយលើកឈឹបរបស់អ្នកភូមិ ប៉ុន្តែ ដោយទឹកហូរខ្លាំងហែលមិនរួចក៏លង់ស្លាប់ទៅ ។

    ប្រភពពីសមត្ថកិច្ចនគរបាលស្រុកមុខកំពូល បានឱ្យដឹងថា ករណីទី១ បានកើតឡើងកាលពីវេលាម៉ោង១៦ និង៣០នាទីរសៀលថ្ងៃទី០៣ វិច្ឆកា ២០២៤កន្លងទៅ នៅចំណុចទន្លេមេគង្គ ស្ថិតក្នុងភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ហើយជនរងគ្រោ មានឈ្មោះ ណែម ជា ភេទប្រុស អាយុ ៣៩ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិកើតហេតុ ។ តាមការបំភ្លឺរបស់ភរិយានៃសព បានអះអាងថា បន្ទាប់ពីផឹកស្រានិងទឹកត្នោតជូរ ជាមួយអ្នកជិតខាង ស្រវឹង ជនរងគ្រោះ បានដើរចុះទៅទន្លេងូតទឹក ហើយក៏បានលង់ ឃើញដូច្នោះ អ្នកផឹកជាមួយ ក៏លោតចូលទៅជួយស្រង់ និងរាវរកប៉ុន្តែរកមិនឃើញ ក៏ផ្តល់ដំណឹងមកក្រុមគ្រួសារ និងប្តឹងសមត្ថកិច្ចឱ្យជួយ ហើយទាល់តែមួយថ្ងៃបន្ទាប់មកទើបរកឃើញសព ។

      ចំណែកឯករណីទី២ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី០៤ វិច្ឆកា ២០២៤កន្លងទៅ នៅក្នុងទឹកព្រែកស្ថិតក្នុងភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ហើយជនរងគ្រោះជាបុរសពោះម៉ាយកូនមួយ ឈ្មោះ ច្រិន និត អាយុ២២ឆ្នាំ ជាកម្មករសំណង់ មានស្រុកកំណើតនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ នៅមុនពេលកើតហេតុ ជនរងត្រូវបានមេជាងប្រើឱ្យដឹកថ្នាំលាប និងឆ្អឹងពិដាន ពីខណ្ឌកំបូល រាជធានីភ្នំពេញ យកទៅកន្លែងធ្វើផ្ទះឱ្យគេ នៅក្នុងភូមិ-ឃុំ កើតហេតុ ពេលទៅដល់រៀបចំជញ្ជូនសម្ភារៈចេញពីរថយន្តអស់ ជនរងគ្រោះនិងកម្មករចំនួន២នាក់ទៀត បានចុះងូតទឹកព្រែក ដើម្បីជំរះកាយ និងយកមងទៅដាក់យកត្រី។ ពេលឃើញប្រជាពលរដ្ឋលើកឈឹប កម្មករឈ្មោះ ពេជ សាន ក៏ហែលឆ្លងព្រែកទៅជួយ ក្រែងអ្នកភូមិឱ្យត្រីខ្លះយកមកធ្វើម្ហូប ខណៈឃើញមិត្តភក្ត្រ័ហែលទៅដល់ត្រើយម្ខាង ជនរងគ្រោះក៏ហែលទៅតាម ប៉ុន្តែ ទំនងជាស្លៀកខោខូវប៊យ ធ្ងន់ហើយទឹកហូរគួចខ្លាំងផងនោះ ក៏ធ្វើឱ្យហត់អស់ដៃ អស់ជើង លិចចូលក្នុងទឹក។ ឃើញដូច្នោះ មិត្តភក្ត្រ័និងប្រជាពលរដ្ឋក៏ហែលមកជួយ និងជួយមុជរាវរក ប៉ុន្តែ រកមិនឃើញ ទាល់តែវេលាម៉ោង១៦និង៣០នាទីរសៀល ទើបរាវរកឃើញសព៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.