Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ជនសង្ស័យប្រុស-ស្រី ២នាក់ ត្រូវប៉ូលិស​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណីជួញដូរគ្រឿងញៀន

    August 20, 2024No Comments

    ​កាលពី​ថ្ងៃល្ងាចទី១៨ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចអធិការដ្ឋាននគរបាលស្រុកលើកដែក បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ នៅចំណុចភូមិក្បាលជ្រោយ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ហើយបានឃាត់ខ្លួនជនសង្សយ័ចំនួន ២នាក់ (ប្រុស) ឆែកឆេររកឃើញ ម្សៅក្រាមពណ៍សថ្លាសង្សយ័ជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៦កញ្ចប់ធំ រួច​ក៏បាននាំខ្លួន​ទៅ​ការិយាល័យជំនាញខេត្ត ដើម្បីធ្វើកាសាកសួរបន្ត ។

    ក្រោយបានចំលើយសារភាព របស់ជនសង្ស័យទាំងពីរនាក់ នៅ​ថ្ងៃទី១៩ ខៃសីហា ឆ្នាំ២០២៤ វេលាម៉ោង ១១:៣០នាទី កម្លាំងការិយាល័យជំនាញខេត្ត សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ និង ប៉ុស្តិ៍សំរោងធំ ដឹកនាំដោយលោក វរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានបន្តនិតិវិធី ចុះមកដល់ចំណុចផ្ទះរបស់ឈ្មោះ ស្វាយ គីណាល់ ភេទប្រុស ស្ថិតនៅភូមិសំរោងក្អែរ ឃុំសំរោងធំ ស្រុកកៀនស្វាយ  ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស្វាយ គីណាល់ ភេទប្រុស និងឈ្មោះ អាប់ ឌុលស្រីនាថ (ម៉ី) ភេទស្រី ហើយសមត្ថកិច្ចបានឆែកឆេរ រកឃើញម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀនម៉ាទឹកកក ចំនួន ០២កញ្ចប់ (តូច០១ ធំ០១) និងសម្ភារៈវេចខ្ចប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន រួចកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ រួមនឹងវត្ថុតាងយកមកផ្នែកប្រឆាំងគ្រឿងដើម្បីសួរនាំ ។

    នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០២នាក់ បានសារភាពថា ថ្នាំញៀន (ម៉ាទឹកកក)ចំនួន ០២កញ្ចប់(តូច០១ ធំ០១)នេះ ជារបស់ខ្លួនពិតប្រាកដមែន ដោយខ្លួនបានទិញពី ឈ្មោះ ជា ពិសិដ្ឋ (ហៅមុំ) ភេទប្រុស អាយុ ប្រហែល ៣៤ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ សង្កាត់ព្រែកថ្មី ខណ្ឌ័ច្បារអំពៅ ​។ ក្រោយពីសួរនាំរួចជនសង្ស័យរួមទាំងវត្ថុតាងចាត់ការតាមនិតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.