Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញ របស់ឈ្មោះ សុខ ឡូត កំពុងបើកលេងយ៉ាងអណាធិបតេយ្យ នៅឃុំក្រាំងឆ្នង់ ស្រុកបាទី

    August 19, 2024Updated:August 20, 2024No Comments

    សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងមាន់ជល់តាមប្រព័ន្ធអនឡាញមួយកន្លែង ស្ថិតនៅភូមិក្រាំងធ្នង់ ឃុំក្រាំងឆ្នង់ ស្រុកបាទី ខេត្តតាកែវ ដែលគេស្គាល់ថា ជារបស់ឈ្មោះ សុខ ឡូត កំពុងបើកលេងចាក់ភ្នាល់យ៉ាងគគ្រឹកគគ្រេង ក្នុងមួយថ្ងៃៗ រាប់សិបគូរ ហើយក្នុងមួយគូរៗចាក់ភ្នាល់រាប់រយដុល្លារឯណោះ ដោយមិនខ្លាចញញើតនឹងច្បាប់ទាល់តែសោះ ​។

    រូបភាព ខាងក្នុងកំពុងបើកឲ្យចាក់ភ្នាល់តាមរយៈកុំព្យូទ័រ

    ប្រជាពលរដ្ឋបានដាក់ការសង្ស័យថា ទំនងជាមានការបើកភ្លើងខៀវពីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានហើយមើលទៅ ម្ចាស់ទីតាំងឈ្មោះ សុខ ឡូត នេះ អាចបើកដំណើរការចាក់ភ្នាល់បានយ៉ាងរលូនបែបនេះ ។

    រូបភាព ទីតាំងល្បែងជល់មាន់តាមប្រព័ន្ធអនឡាញរបស់ឈ្មោះ សុខ ឡូត

    ប្រជាពលរដ្ឋរស់នៅក្នុងឃុំក្រាំងធ្នង់បានលើកឡើងថា ទីតាំងល្បែងស៊ីសងមាន់ជល់ របស់ឈ្មោះ សុខ ឡូត កំពុងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភពីការកើនឡើងនៃអំពើ ហិង្សាក្នុងគ្រួសារ អំពើចោរកម្ម និងការបែកបាក់គ្រួសារនៅក្នងមូលដ្ឋានផងដែរ ។

    ពួកគាត់បានសំណូមពរដល់យ៉ាងទទូចដល់ លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី ពិសេស លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចុះស្រាវជ្រាវ និងបង្ក្រាបល្បែងស៊ីសងជល់មាន់ប្រព័ន្ធអនឡាញ ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះ ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ទាំង ៧ចំណុច របស់រាជរដ្ឋាភិបាល ផងទាន ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.