Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អតីតសង្ឃ ៥អង្គ ញ៉ាមធ្លាប់បន្លំខ្លួនចូលផឹកស៊ីក្នុងក្លឹបមិនអី លើកទី៣ ជាប់ជុច
    សន្តិសុខសង្គម

    អតីតសង្ឃ ៥អង្គ ញ៉ាមធ្លាប់បន្លំខ្លួនចូលផឹកស៊ីក្នុងក្លឹបមិនអី លើកទី៣ ជាប់ជុច

    August 14, 2024Updated:August 14, 202417 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    អតីតសង្ឃទាំង ៥អង្គ ដែលគណៈបញ្ជាការឯកភាពស្រុកអង្គស្នួលរកឃើញកំពុងនាំគ្នាផឹកស៊ីក្នុងក្លឹបផាប់ណាតូ៣៣៣ ពេលចុះធ្វើរដ្ឋបាល រួមមានព្រះគ្រូចៅអធិការស្តីទី៣អង្គ គ្រូសូត្រឆ្វេង លេខាចៅអធិការ ត្រូវបានធ្វើការផ្សឹកហើយធ្វើការអប់រំ៤៨ម៉ោង ។

    លោកវរៈសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឱ្យដឹងថា អតីតសង្ឃទាំង ៥អង្គ និងអ្នកបើកបររថយន្តម្នាក់ ត្រូវបានគណៈបញ្ជាការឯកភាពស្រុក រកឃើញកាលពីវេលាម៉ោង ២២និង៣០នាទីយប់ ថ្ងៃទី១២ សីហា ២០២៤ កន្លងទៅនេះ នៅក្នុងផាប់ណាតូ៣៣៣ ស្ថិតក្នុងភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខណៈកំពុងបន្លំខ្លួនផឹកស៊ីយ៉ាងសប្បាយហើយក្នុងនោះ មាន ៣អង្គ ជាអតីតចៅអធិការស្តីទី មួយអង្គជាគ្រូសូត្រឆ្វេង និងមួយអង្គជាលេខាចៅអធិការវត្ត ។

    លោកអធិការបានបញ្ជាក់ថា តាមចម្លើយសារភាព ពួកគេធ្លាប់បានណាត់គ្នាស្លៀកពាក់ជាគ្រហស្ថចូលផឹកស៊ីនៅហាងខាងលើចំនួន ២លើកមកហើយ ហើយកាលពីថ្ងៃកើតហេតុនោះ ពួកគេទាំង ៥អង្គ បានណាត់គ្នានិ ងឱ្យតៃកុងឡានជូនទៅភ្នំពេញ ដើម្បីទិញតោក ទុកប្រើប្រាស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌខាងមុខ ។ ក្រោយទិញបានក៏ត្រឡប់មកវិញ ក៏ប្រើឱ្យអ្នកបើករថយន្តចុះទិញស្រាបៀរ ABC ចំនួន ៦កំប៉ុង ផឹកទាំងអស់គ្នា ផឹករួចស្រវឹងស្រឿងៗ ក៏បបួលគ្នាដោះស្បង់ចីវរចេញស្លៀកពាក់បន្លំខ្លួនជាគ្រហស្ថ ចូលផឹកក្នុងក្លឹបណាតូ៣៣៣ បន្ត និងបានផឹកអស់ស្រាបៀរ ABC មួយកេស កំពុងតែសប្បាយផងក៏ត្រូវសមត្ថកិច្ចចូលមកសួរនាំ និងឃាត់ខ្លួនតែម្តងទៅ ។

    លោក មាន សំណាង បានបន្ថែមផងដែរថា នៅពេលដែលកំពុងធ្វើរដ្ឋបាលស្រាប់តែ ប្រទះឃើញភ្ញៀវចំនួន៦នាក់ ហើយដោយមានការសង្ស័យថាជាព្រះសង្ឃបន្លំខ្លួន ក៏សួរនាំទើបពួកគេឆ្លើយថា ជាព្រះសង្ឃបន្លំខ្លួនប្រាកដមែន រួមមានទី១ ឈ្មោះ ថុល វិច្ឆិកា ហៅទិ អាយុ ២៤ឆ្នាំ ជាអ្នកបើកបររថយន្ត ទី២ ឈ្មោះ អ៊ុន រិទ្ធី អាយុ ៣៧ឆ្នាំ ព្រះសង្ឃ(លេខាក្នុងវត្ដតាភេម រាជធានីភ្នំពេញ) ទី៣ ឈ្មោះ ញែម សុខ អាយុ ៣២ឆ្នាំ ចៅអធិការស្ដីទីវត្ដត្រពាំងក្រឡឹង ខេត្ដកំពង់ស្ពឺ ទី៤ ឈ្មោះ ជ័យ ចាន់ភក្តី អាយុ ២៥ឆ្នាំ គ្រូសូត្រឆ្វេង វត្ដត្រពាំងក្រឡឹង ខេត្ដកំពង់ស្ពឺ) ទី៥ ឈ្មោះ យ៉ន មន អាយុ៣០ឆ្នាំ ចៅអធិការស្ដីទីធម្មត្រ័យ ខេត្ដកំពង់ស្ពឺ និងទី៦ ឈ្មោះ ខាន់ ភ័ក្រ្ត អាយុ៣១ឆ្នាំ ចៅអធិការស្ដីទី វត្ដកំពូលពេជ្រ ខេត្ដកំពង់ស្ពឺ) ។

    បន្ទាប់ពីឃាត់ខ្លួនក៏នាំយកមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីធ្វើការសួរនាំបន្ថែម ហើយក្រោយពីធ្វើការផ្សឹក ពួកគេទាំងអស់គ្នាត្រូវបានឃាត់ខ្លួនធ្វើការអប់រំរយៈពេល ៤៨ម៉ោង ដោយឱ្យធ្វើកិច្ចសន្យាបញ្ឈប់ទង្វើដែលនាំឱ្យប៉ះពាល់ដល់សាសនា និងសង្គមជាតិ និងបានអនុញ្ញាតឱ្យត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញ នាល្ងាចថ្ងៃទី១៤ សីហា ២០២៤នេះ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.