បន្ទាប់ពីបានទទួលព័ត៌មានថា មានបុរសម្នាក់បានថតសកម្មភាពកាន់ប្រើប្រាស់អាវុធបង្ហោះនៅលើបណ្តាញសង្គមហ្វេសបុក នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកស្នួល ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យម្នាក់ រស់នៅភូមិត្រពាំងលាក់ ឃុំស្នួល ស្រុកស្នួល ។
ក្នុងការឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងនគរបាលបានដកហូតកាំភ្លើងកែឆ្នៃចំនួន ០២ដើម ដែលជនសង្ស័យបានថតបង្ហោះលើបណ្តាញសង្គមហ្វេសបុក ៕




