Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាល លើកទឹកចិត្តដល់សមាជិកចូលរួមឱ្យបានសកម្មក្នុងនាមជាអ្នកអង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

    May 25, 2024No Comments

    កាលពីព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាល បានដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ ជូនដល់អ្នកសង្កេតការណ៍បោះឆ្នោត ទាំង១៣ក្រុង-ស្រុក នៅខេត្តកណ្តាល។

    លោក ជី ស៊ីវុត្ថា អនុប្រធានប្រចាំការ ស.ស.យ.ក ខេត្តកណ្តាល បានលើកទឹកចិត្តដល់សមាជិក-សមាជិកត្រូវចូលរួមឱ្យបានសកម្មក្នុងនាមជាអ្នកសង្កេតការណ៍ដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អោយប្រព្រឹត្តទៅដោយភាពរលូន ។

    លោក ជី ស៊ីវុត្ថា បានលើកឡើងថា៖ការលះបង់ ការតាំងចិត្ត និងឆន្ទៈចំពោះសកម្មភាពស្ម័គ្រចិត្តរបស់ ស.ស.យ.ក បានផ្តល់ភាពជាគំរូសម្រាប់យុវជនដទៃទៀតយកគំរូតាម។ មិនថាសកម្មភាពក្នុងវិស័យណានោះទេ ស.ស.យ.ក តែងតែប្រកាន់ខ្ជាប់ជានិច្ចនូវស្មារតីនៃការយកចិត្តទុកដាក់ខ្ពស់ និងជំរុញទឹកចិត្តខ្លួនឯងឲ្យក្លាយជាចំណែកនៃដំណោះស្រាយវិជ្ជមាន ជាជាងធ្វើជាបន្ទុក ឬអំរែករបស់សង្គមជាតិ។ សកម្មភាពទាំងអស់នេះក៏ជាការអប់រំនូវផ្នត់គំនិតយុវជនឲ្យចេះលះបង់ ហើយចូលរួមចំណែកដើម្បីសម្រេចប្រយោជន៍រួមផងដែរ ។

    លោកសង្ឃឹមយ៉ាងមុតមាំថា វគ្គបណ្តុះបណ្តាលស្តីពីដំណើរការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤ ឆ្នាំ២០២៤ជាផ្នែកមួយដ៏មានសារសំខាន់ក្នុងការចូលរួមក្នុងកិច្ចការងារសង្គម និងជាផលប្រយោជន៍សម្រាប់ប្រទេសជាតិទាំងមូល ។

    លោកអនុប្រធានប្រចាំការបានស្នើឱ្យសមាជិក-សមាជិកាដែលចូលរួមវគ្គបណ្តុះបណ្តាលនាពេលនេះ ត្រូវយកចំណេះដឹងទាំងនេះទៅអនុវត្តរួមមាន៖សិទ្ធ តួនាទី និងភារកិច្ចរបស់អ្នកសង្កេតការណ៍ មុនថ្ងៃបោះឆ្នោត ក្នុងថ្ងៃបោះឆ្នោត ស្របតាមនិតិវិធីច្បាប់នៃការបោះឆ្នោតឱ្យទទួលបាននូវលទ្ធផលជោគជ័យ ៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.