Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    បុរសជាងដែកម្នាក់ ដោះដែកដំបូលផ្ទះចេញមិនប្រយ័ត្នប៉ះនឹងខ្សែកាប បណ្តាលឲ្យឆក់ធ្លាក់បែកក្បាលស្លាប់

    May 21, 2024Updated:May 21, 2024No Comments

    បុរសជាងដែកម្នាក់ បានធ្លាក់ពីលើដំបូលផ្ទះ បណ្ដោយឲ្យស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង ៣រសៀល ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្ទះរុះរើល ជាប់ផ្លូវលេខ២១ ស្ថិតក្នុងភូមិព្រែកសំរោង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ជនរងគ្រោះមានឈ្មោះ ធា ប៊ុននី ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ ជាងផ្សារដែក មានទីលំនៅភូមិតាលន់ ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

    សមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៦ព្រឹក ជនរងគ្រោះ រួមនឹងក្រុមការងារ ៣នាក់ទៀត ឈ្មោះពេជ្រ ឈ្មោះ វ៉ិត និងឈ្មោះ សាំង បានមករុះរើសដោះដែកដំបូលចេញ ដោយបានមួយថ្ងៃ ៥ម៉ឺនរៀល ហើយចាប់ផ្តើមនាំគ្នាធ្វើ រហូតដល់ម៉ោងជាង ២រសៀល ជនរងគ្រោះបានឡើងទៅលើដំបូលឆាបដែក ២នាក់ ឈ្មោះ សាំង ហើយឈ្មោះ សាំង ក៏បានចុះមកក្រោម ដើម្បីយកប៉ុងផ្សារដោះដែកចេញ ខណៈដែលជនរងគ្រោះដោះដែកចេញ ស្រាប់តែបានប៉ះនឹងខ្សែភ្លើងកាប បណ្តាលឲ្យឆក់ជនរងគ្រោះធ្លាក់ក្បាលមកមុន ធ្វើឲ្យបែកហូរឈាម ឃើញដូចនោះក្រុមការងារផ្សេងទៀត ក៏នាំគ្នាជួយ ប៉ុន្តែជនរងគ្រោះបានស្លាប់បាត់ទៅហើយ ។ បន្ទាប់មកក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចផ្នែកជំនាញចុះមកពិនិត្យ ។

    ក្រោយទទួលបានព័ត៌មានសមត្ថកិច្ចជំនាញ បានចុះទៅធ្វើការត្រួតពិនិត្យ ក្រោយពិនិត្យចប់បានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើដំបូលផ្ទះ ដោយសារឆក់ឆក់ចរន្តអគ្គិសនី ពិតប្រាកដមែន រួចបានប្រគល់សាកសពឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.