កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលគគីរធំ សហការណ៍ជាមួយកម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀនស្រុកកៀនស្វាយ កាលពីថ្ងៃទី២៥ មេសា ២០២៤ ម្សិលមិញ បានធ្វើការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ៤នាក់ ក្នុងចំណោមបក្ខពួក ៦នាក់ ពាក់ព័ន្ធនឹករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណូចភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
ជនសង្ស័យចំនួន ៤នាក់ ខាងលើ ទី១-ឈ្មោះ ទូ ជីវន្ត ភេទប្រុស អាយុ ១៨ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ មានទីលំនៅ, ទី២-ឈ្មោះ ជា ពីន ភេទប្រុស អាយុ ៣១ ឆ្នាំ (ខ្មែរ) មុខរបរ មិនពិត, ទី៣-ឈ្មោះ ឡាច តុលា (អ៊ូក) ភេទប្រុស អាយុ ២៨ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ និងទី៤-ឈ្មោះ វឿន រតនៈ (អូន) ភេទប្រុស អាយុ ២៦ ឆ្នាំ (ខ្មែរ) មុខរបរ នេសាទ ។ អ្នកទាំង៤ មានទីលំនៅ ភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ចំណែកវត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០៣ កញ្ចប់ (តូច០២ មធ្យម០១), សម្ភារៈប្រើប្រាស់ និងវេចខ្ចប់ថ្នាំញៀនមួយចំនួន, ដាវកែឆ្នៃ ១ដើម និងកាំបិតផ្គាក់ដងដែក ០១ដើម ។
បច្ចុបន្ចុប្បន្ន ជនសង្ស័យទាំង ៤នាក់ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាមផ្លូវច្បាប់ ៕








