Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦នាក់
    សន្តិសុខសង្គម

    បង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦នាក់

    April 19, 20243 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានស្រាវជ្រាវបង្ក្រាបក្រុមធាក់ប្លន់យកម៉ូតូយ៉ាងសកម្មនៅក្រុងតាខ្មៅ បានចំនួន ៦ នាក់ ។

    ករណីទី១ បានកើតឡើងកាលពីវេលាម៉ោងជាង១ រសៀល ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ នៅតាមវណ្តោយផ្លូវ២១ មុខមណ្ឌលកុមារអរុណរះ ភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

    ជនរងគ្រោះ មានឈ្មោះ សែ សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឬស្សីដាច់ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល មុខរបរលក់ដូរ ។

    ករណីទី២ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ ២រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លវលេខ២១ មុខបុរីពិភពថ្មី២ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    ជនរងគ្រោះមានឈ្មោះ ខឹម ដារ៉ា ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរយោធារ ។

    ចំពោះជនសង្ស័យ ៦នាក់ ដែលត្រូវបានឃាត់ខ្លួនទី១-ឈ្មោះ ជា មករា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) គ្មានសារធាតុញៀនក្នុងទឹកនោម(-) ។ ទី២-ឈ្មោះ ខៀវគឹមឡុង ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាលរយៈពេល ២ឆ្នាំ ករណីលួចមានស្ថានទម្ងន់ទោស (ធាក់ប្លន់យកម៉ូតូ) មានសារធាតុញៀនក្នុងទឹកនោម(+) ។ ទី៣-ឈ្មោះ ឌី ដេវីដ ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+) ។ ទី៤-ឈ្មោះ ឃឹម ចិត្រា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+) ។ ទី៥-ឈ្មោះ អ៊ូ ពៅ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងទឹកនោម(+) ។ ទី៦-ឈ្មោះ ប៉េង គឹមសេង ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅភូមិក្រោលគោ សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ,មុខរបរមិនពិតប្រាកដ អ្នកទទួលទិញម៉ូតូ (ឃាត់ខ្លួន)មធ្លាប់ជាប់ពន្ធនាគារព្រៃសរយៈពេល ៦ខែ ករណីទទួលផលចោរកម្ម មានសារធាតុញៀនក្នុងទឹកនោម (+) ។

    បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ សមត្ថកិច្ចជំនាញ កំពុងកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.