Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ស្លាប់ ៣៧នាក់ របួស ៨៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦៤ករណី នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ
    សន្តិសុខសង្គម

    ស្លាប់ ៣៧នាក់ របួស ៨៨នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៦៤ករណី នៅទូទាំងប្រទេស ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ រយៈពេល ៤ថ្ងៃ

    April 17, 202414 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៤ ករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងមានចំនួនសរុប ១៧ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១១នាក់ និងរបួស ២២នាក់ ។ នៅថ្ងៃទី១៤ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៧ករណី មនុស្សស្លាប់៨ និងរបួស ២៨នាក់។ នៅថ្ងៃទី១៥ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១៨ករណី មនុស្សស្លាប់ ១១នាក់ និងរបួស ២៤នាក់ និងនៅថ្ងៃទី១៦ ខែមេសា ករណីគ្រោះថ្នាក់ចរាចរណ៍មានចំនួនសរុប ១២ករណី មនុស្សស្លាប់ចំនួន ៧នាក់ និងរងរបួសចំនួន ១៤នាក់ ។

    បើប្រៀបធៀបនឹងចំនួនករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីឆ្នាំ២០២៣ កន្លងទៅ យើងបានពិនិត្យឃើញថា រយៈពេល ៣ថ្ងៃពីថ្ងៃ១៤ ដល់១៦ ខែមេសា ក្នុងឆ្នាំ២០២៤នេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងសរុបចំនួន ៤៧ករណី គឺកើនឡើងចំនួន ២ករណី ដែលបណ្តាលឱ្យមនុស្សស្លាប់សរុបចំនួន ២៥នាក់ គឺកើនឡើងចំនួន ១នាក់ និងរងរបួសធ្ងន់ស្រាលសរុបចំនួន ៦៦នាក់ គឺថយចុះចំនួន ២៦នាក់ ។

    សូមរម្លឹកថា កាលពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៤៥ករណី ដែលបណ្តាលឱ្យមនុស្សចំនួន ២៥នាក់បានស្លាប់ និងរងរបួសធ្ងន់ស្រាលចំនួន ៩២នាក់ ។ ក្នុងនោះ នៅថ្ងៃចូលឆ្នាំខ្មែរទី១ ថ្ងៃទី១៤ ខែមេសា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅទូទាំងប្រទេសចំនួន ៦ករណី បណ្តាលឲ្យមនុស្សស្លាប់ ២នាក់ របួសធ្ងន់ស្រាល ១២នាក់ របួសធ្ងន់ ៦នាក់ និងរបួសស្រាល ៦នាក់ ។ នៅថ្ងៃចូលឆ្នាំខ្មែរទី២ ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ២០លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ របួសសរុប ៤៨នាក់ របួសធ្ងន់ ៣១នាក់ របួសស្រាល ១៧នាក់ និងថ្ងៃចូលឆ្នាំខ្មែរចុងក្រោយ គឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើង ១៩លើក នៅពេលយប់ ៩លើក បានបណ្តាលឱ្យមនុស្សស្លាប់ចំនួន ១៥នាក់ របួសធ្ងន់ស្រាលចំនួន ២៦នាក់ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.