Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តម ស សុខា ណែនាំដល់អាជ្ញាធរជាប់ជាយដែន និងកម្លាំងជំនាញត្រូវទប់ស្កាត់អំពើជួញដូរមនុស្ស និងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង
    ព័ត៌មានជាតិ

    ឯកឧត្តម ស សុខា ណែនាំដល់អាជ្ញាធរជាប់ជាយដែន និងកម្លាំងជំនាញត្រូវទប់ស្កាត់អំពើជួញដូរមនុស្ស និងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង

    February 16, 20246 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំដល់អាជ្ញាធរជាប់ជាយដែន និងកម្លាំងជំនាញ ត្រូវទប់ស្កាត់អំពើជួញដូរមនុស្ស និងទំនិញខូចគុណភាពលួចនាំចូលពីប្រទេសជិតខាង ។

    ឯកឧត្តម ស សុខា ថ្លែងណែនាំបែបនេះ នៅក្នុង​កិច្ចប្រជុំ​ស្ដីពី ការគ្រប់គ្រងលំហូរពលករទេសន្តរប្រវេសន៍ ឆ្លងកាត់ព្រំដែន នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ ។

    ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ថា លទ្ធផលនៃការអនុវត្តសកម្មភាពរបស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សបន្ទាយមានជ័យឆ្នាំ២០២៣ កម្លាំងដែលឈជើងតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានទប់ស្កាត់ពលករធ្វើចំណាកស្រុកខុសច្បាប់នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃបានចំនួន ១៥លើក ។

    ពលករសរុបចំនួន ២២៣នាក់ ស្រី ៩៤នាក់ កុមារ ១៨នាក់ និងអាជ្ញាធរថៃចាប់បញ្ជូនពលករតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតឆ្នាំ២០២៣ បានចំនួន ៤៥១លើក សរុបពលករចំនួន ៩.០៧២នាក់ ស្រី ២.៩៩៦នាក់ កុមារ ១.០០២នាក់ កុមារី ៤៦៦នាក់ ស្ថាប័នតុលាការចំណាត់ការសំណុំរឿងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទមាន ៣៩សំណុំរឿង ថ្មី៣៣រឿង ចាស់ ៦រឿង ស៊ើបសួរ ២៩រឿង តម្កល់ទុក ៣ករណី និងសំណុំរឿងកំពុងចាត់ការ ៧ករណីឃាត់ខ្លួនមេខ្យល់សរុបចំនួន ១៤៧នាក់ ស្រី ១៥នាក់ ជាប់ពន្ធនាគារចំនួន ២១នាក់ ។

    ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧប្បនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូមនុស្ស (គ.ជ.ប.ជ) បានមានប្រសាសន៍ណែនាំដល់អាជ្ញាធរខេត្ត-ស្រុក-ក្រុង និងកម្លាំងដែលឈជើងជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវរឹតបណ្តឹង និងទប់ស្កាត់បទល្មើសជួញដូរមនុស្ស និងទំនិញខូចគុណភាពដែលលួចឆ្លងដែនចូលលក់ដូរក្នុងប្រទេសកម្ពុជា ព្រោះរយៈកន្លងមកនេះមានទំនិញបាតឃ្លាំងខូចគុណភាពដែលលួចនាំចូលពីប្រទេសជិតខាងមកលក់ដែលប្រឈមប៉ះពាល់សុខភាពប្រជាពលរដ្ឋមន្ត្រីជំនាញត្រូវទប់ស្កាត់ឲ្យបាន ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.