Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » អតិថិជនអស់ការអត់ធ្មត់ទៅលើក្រុមហ៊ុនសាងសង់ខុនដូ «យិន យី វេនឈ័រ ខូអិលធីឌី»​ ដែលមិនគោរពតាមសន្យារបស់ខ្លួន
    សន្តិសុខសង្គម

    អតិថិជនអស់ការអត់ធ្មត់ទៅលើក្រុមហ៊ុនសាងសង់ខុនដូ «យិន យី វេនឈ័រ ខូអិលធីឌី»​ ដែលមិនគោរពតាមសន្យារបស់ខ្លួន

    January 11, 2024Updated:January 11, 20243,261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    អតិថិជនម្នាក់ ​បានបង់រំលស់ខុនមួយកន្លែង ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដែលក្រុមហ៊ុនសាងសង់​មានឈ្មោះថា «យិន យី វេនឈ័រ ខូអិលធីឌី» ​​។ ដោយអតិថិជនអត់ការធ្មត់នឹងរង់ចាំសន្យារបស់ក្រុមហ៊ុនទៀតហើយ ព្រោះសន្យាទាំងអស់នោះ គឺជាសន្យាខ្យល់តែប៉ុណ្ណោះ ដូចនេះ អតិថិជនបានសម្រេចទុកភារកិច្ចជូនទៅមេធាវី កេត ច័ន្ទម៉ានីន ជូនដំណឹងទៅខាងក្រុមហ៊ុន សូមរំលាយកិច្ចព្រមព្រៀងទិញលក់ខុនដូ និងសុំឲ្យក្រុមហ៊ុន​ប្រគល់ប្រាក់ចំនួន ៦.១៤៧៨,៨ដុល្លារ និងសងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុល្លារ មកឲ្យអតិថិជន យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

    យោងតាមលិខិត​របស់មេធាវី កេត ច័ន្ទម៉ានីន ជូនដំណឹងទៅក្រុមហ៊ុន «យិន យី វេនឈ័រ ខូអិលធីឌី» បានឲ្យដឹងថា កូនក្តីរបស់ខ្លួន បានចុះកិច្ចព្រមព្រៀងទិញលក់ ឡាវីស្តាវ័ន្ត ខុនដូ ចំនួន១ ចុះថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ ជាមួយក្រុមហ៊ុន និងបាបង់ប្រាក់ចំនួន ៣១.៧៩២,៧ដុល្លារ ជាប្រាក់ ៣០% នៅដំណាក់កាលដំបូង និងបានបង់ប្រាក់ថ្លៃទិញលក់ជាប្រចាំខែចំនួន ១.០៦០ដុល្លារ រយៈពេល២៨ខែ ស្មើនឹងចំនួន ២៩.៦៨០ដុល្លារ ។ សរុបមក កូនក្តីរបស់ខ្លួនបានបង់ប្រាក់ចំនួន ៦១.៤៧៨,៨ដុល្លារ ទៅឲ្យក្រុមហ៊ុន ។ ប៉ុន្តែខាងក្រុមហ៊ុនមិនបានសាង់សង់សំណង់ខុនដូឲ្យទាន់ពេលវេលានោះទេ ដោយនៅក្នុងខ្លឹមសារកិច្ចព្រមព្រៀង ក្រុមហ៊ុនត្រូវប្រគល់ផ្ទះដែលសាងសង់រួចរាល់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ហើយមកដល់សព្វថ្ងៃនេះ កូនក្តីរបស់ខ្លួនពុំទាន់ទទួលបានផ្ទះដើម្បីចូលទៅរស់នៅទេ ។ លើសពីនេះទៅទៀត ក្រុមហ៊ុនបានធ្វើការជូនដំណឹងអំពីការពន្យាពេលប្រគល់ផ្ទះ ដោយប្រគល់ទៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយឯកឯង គ្មានការយល់ព្រមព្រៀងពីកូនក្តីខ្លួន ដែលជាភាគីអ្នកទិញ ។

    ដូច្នេះ កូនក្តីខ្លួន សូមរំលាយកិច្ចសន្យា ដោយសារសកម្មភាពរបស់ក្រុមហ៊ុន បានធ្វើឲ្យប៉ះពាល់ ខូចខាតប្រយោជន៍ និងពេលវេលាយ៉ាងធ្ងន់ធ្ងរដល់កូនក្តីរបស់ខ្លួន ដូចនេះ ខ្លួនជាមេធាវីតំណាងដោយអាណត្តិឲ្យអតិថិជន សូមជូនដំណឹងទៅតំណាងក្រុមហ៊ុន យិន​យី វេនឈ័រ ខូអិលធីឌី ដើម្បីរំលាយកិច្ចព្រមព្រៀងទិញលក់ ឡាវីស្តាវ័ន្តខុនដូ ចុះថ្ងៃទី២៧ ខេឧសភា ឆ្នាំ២០២១ និងសុំឲ្យប្រគល់ប្រាក់ចំនួន ៦១.៤៧៨,៨ដុល្លារ និងសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន​ ១ម៉ឺនដុល្លារ មកកូនក្តីរបស់ខ្លួន យ៉ាងយូរត្រឹមថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ។

    អង្គភាពសារព័ត៌មានរបស់យើង រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន យិន យី វេនឈ័រ ខូអិលធីឌី រៀងរាល់ម៉ោងធ្វើការ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.