Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ​មនុស្ស ៣នាក់ បានស្លាប់ ក្នុងហេតុការណ៍ភ្លើងឆេះតូបលក់ដូរ នៅក្រុងសៀមរាប

    December 28, 2023Updated:December 28, 2023No Comments

    មនុស្ស ៣នាក់ បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងហេតុការណ៍​អគ្គិភ័យឆាបឆេះតូបលក់ដូរ នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោងជិត ៥ទៀបភ្លឺ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ។

    ​ជនរងគ្រោះដែលស្លាប់ ទី១-​ឈ្មោះ ​វ៉ឹក ឡាន ភេទ ស្រី អាយុ ២៧ ឆ្នាំ មុខរបរ លក់ដូរ, ទី២-កូនក្នុងផ្ទៃ អាយុ ២ខែ និងទី៣-ឈ្មោះ ង៉ិក ឌី ភេទ ប្រុស អាយុ ០៤ ឆ្នាំ ។

    ហេតុការណ៍ខាងលើ ក៏បានបង្កឲ្យ​ឆាបឆេះ​តូបលក់ដូរអស់ចំនួន ០៤តូប និងផ្ទះចំនួន ០១ខ្នង ដែលមានម្ចាស់ឈ្មោះ លី ដារី ភេទ ស្រី អាយុ ៣២ ឆ្នាំ មុខរបរ លក់ដូរ ។

    ករណីនេះ រថយន្តពន្លត់អគ្គិភ័យ​ចំនួន ០៦ គ្រឿង បានចេញអន្តរាគមន៍បាញ់ដោយោប្រើប្រាស់ទឹកអស់ចំនួន ០៦ រថយន្ត ទើបអាចគ្រប់គ្រងបាន ។ ចំពោះមូលហេតុនៃការឆាប់ឆេះ សមត្ថកិច្ចជំនាញកំពុងធ្វើការស្រវជ្រាវ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.