Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ម្ចាស់ចាក់សោផ្ទះទុកចោល ត្រូវជន (សតិមិនគ្រប់) ដុតឆេះ ផ្អើលទាំងយប់

    December 26, 2023No Comments

    ផ្ទះមួយខ្នង ដែលម្ចាស់ចាក់សោរផ្ទះទុកចោល ត្រូវជន (សតិមិនគ្រប់) យកភ្លើងដុត បណ្តាលឲ្យឆេះ បង្កការភ្ញាក់ផ្អើល​នៅវេលាម៉ោងជិត ៤​ទៀបភ្លឺ ​ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី១ ភូមិស្នឹងកើត ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង ។

    ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើមានទំហំ ១៥ម៉ែត្រ×៧ម៉ែត្រ ០១ជាន់ជាប់ដី សង់អំពីថ្ម ដំបូលប្រក់ស័ង្កសី (ឆេះខូចខាតអស់ស្ទើទាំងស្រុង) រួមជាមួយសម្ភារៈ៖ គ្រែដេកចំនួន ២ , សាឡុង១ ,​ហង្សតេ១ ,ទូទឹកកកចំនួន១ , ពូក , ភួយ និង​សម្លៀកបំពាក់មួយចំនួនទៀត ដែលសរុបជាទឹកប្រាក់ប្រហែល ៧.០០០$ (ប្រាំពីរពាន់ដុល្លា) ​ម្ចាស់ផ្ទះឈ្មោះ រស់ បូរិន ភេទប្រុស អាយុ ៥០ឆ្នាំរស់នៅភូមិ ឃុំកើតហេតុខាងលើ ។

    នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះដែរ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គីភ័យចំនួន ០៤គ្រឿង​ ចុះអន្តរាគមន៍បាញ់ទឹកពន្លត់ ចំណែកជនអ្នកដុតឈ្មោះ ស៊ួង ស៊ីវ៉ាន់ថា ហៅ ចេក ភេទប្រុស អាយុ ៣៧ឆ្នាំ (សតិមិនគ្រប់) រស់នៅភូមិបឹងចែង ឃុំស្នឹង ស្រុកបាណន់ បាត់ដំបង ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.