Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អគ្គិភ័យឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងឃ្លាំងសំណង់មួយកន្លែង ខូចខាតអស់ ០៣បន្ទប់

    December 12, 2023No Comments

    នៅវេលាម៉ោងជិត ៤ទៀបភ្លឺ ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ មានអគ្គិភ័យបានឆាបឆេះបន្ទប់ស្នាក់នៅ ក្នុងឃ្លាំងសំណង់មួយកន្លែង នៅចំណុចផ្លូវបេតុង ភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ វ៉ាន់ សុខវាសនា ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ មខុរបរមេការសំណង់ ស្នាក់នៅទីតាំងកើតហេតុ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា អគ្គិភ័យនេះ បានបណ្តាលឲ្យឆេះខូចខាតបន្ទប់ឈើប្រក់ស័ង្កសីចំនួន ០៣បន្ទប់ មានប្រវ៉ែង ២x៤ម៉ែត្រ, ខោអាវ និងភួយខ្នើយក្នុបន្ទប់មួយចំនួន មិនបណ្តាលឲ្យរងរបួសដល់មនុស្សឡើយ ។ ក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យចំនួន ០១គ្រឿង បានចេញមកជួយបាញ់ទឹកពន្លត់ ដោយប្រើប្រាស់ទឹកអស់ ៦គីប ទើបអាចគ្រប់គ្រងបាន ។ ចំពោះមូលហេតុ តាមការសន្និដ្ឋានបឋម គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.