Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ឃាត់ខ្លួនជនជាតិចិន ៩នាក់ ករណីកាប់បុរសជនជាតិចិនម្នាក់ បណ្តាលឱ្យរបួសធ្ងន់នៅខណ្ឌបឹងកេងកង

    December 11, 2023Updated:December 11, 2023No Comments

    ជនសង្ស័យ ជាជនជាតិចិនចំនួន ៩នាក់ ត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌ សហការជាមួយប៉ុស្ដិ៍បឹងកេងកងទី១ ខណ្ឌបឹងកេងកង ឃាត់ខ្លួន ក្រោយព្រួតគ្នាប្រើហិង្សា និងយកកាំបិតបុ័ងតោកាប់បុរសជាជនជាតិម្នាក់ ឈ្មោះ LIU XIAO CHEN ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ជាតិចិន (គ្មានលិខិតឆ្លងដែន) បណ្តាលឱ្យរបួសធ្ងន់ កាលពីវេលាម៉ោងជាង ១០យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ​ស្ថិតនៅចំណុចផ្លូវព្រះមុន្នីវង្ស កែងផ្លូវ ៣៩២ ភូមិ៩ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។

    សមត្ថកិច្ចឱ្យដឹងថា មុនកើតហេតុកម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុ ក៏ស្រាប់តែប្រទះឃើញករណីហិង្សា ហើយកម្លាំងសមត្ថកិច្ចក៏បានជួយអន្ដរាគន៍ឃាត់ខ្លួនជនបង្ក រួមនឹងវត្ថុតាង​៖ ទូរស័ព្ទដៃ ០៩គ្រឿង, កាំភ្លើងខ្លី ០១ដើម ម៉ាកឡុក១៩ ពណ៌ខ្មៅ បង់ចំនួន០១ គ្រាប់កាំភ្លើងចំនួន១០គ្រាប់, កាបូបស្ពាយចំហៀង ០១, អត្តសញ្ញាណប័ណ្ណខ្មែរ០១, កាតគ្រីសម្គាល់រថយន្ត ០១, បណ្ណបើកបរ ០១, បណ្ណសម្គាល់ការងារ ០១, កាតធនាគា ០៥, កាតកាន់កាប់កាំភ្លើង០១ និងប្រាក់១៥០០ដុល្លារ មកកាន់អធិដ្ឋាននគរបាលខណ្ឌបឹងកេងកង ដើម្បីធ្វើការសាកសួរ ។ ចំណែកជនរងគ្រោះបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត ។

    បច្ចុប្បន្នជនសង្ស័យ៩នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនមកការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវីធីច្បាប់ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.