Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ចោរលួចគោម្នាក់ ​ត្រូវ​ពលរដ្ឋចាប់បាន ខណៈ​កំពុងគៀងគោចូលឡាន

    December 5, 2023No Comments

    ​ចោរលួចគោម្នាក់ ក្នុងចំណោមបក្ខពួក ​៣នាក់ ត្រូវ​ប្រជាពលរដ្ឋចាប់បាន ខណៈ​កំពុងគៀងគោចូលឡានកាលពីវេលាម៉ោង ០១និង៣០រសៀល ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចចម្ការមៀនជាប់នឹងផ្លូវកៅស៊ូមួយកន្លែង ស្ថិតក្នុងភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។

    បើតាមសម្តីម្ចាស់គោបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ខ្លួនបានបញ្ចេញ ៦ក្បាល យកទៅចងឲ្យស៊ីស្មៅ នៅចំណុចភូមិសាស្ត្រខាងលើ លុះក្រោយមកបាត់មិនឃើញ ក៏នាំគ្នាពីរនាក់ប្តីប្រពន្ធជិះម៉ូតូស្វែងរក ស្រាប់តែប្រទះឃើញជនសង្ស័យម្នាក់  កំពុងយាមនៅច្រកចូលចម្ការ ក៏បានសួរនាំ ដោយខាងជនសង្ស័យបានឆ្លើយថា គោទៅលិចហើយ ក្នុងពេលដំណាលគ្នានោះ សត្វគោឮសូរសំឡេងម៉ាស៊ីនម៉ូតូស្ដាប់ស្គាល់ ក៏បានអើតក រត់ចេញពីព្រៃបង្ហាញខ្លួនឲ្យម្ចាស់ឃើញដូចបំណងមែន ភ្លាមនោះពួកខ្លួនជាម្ចាស់គោបានស្រែកឆោឡោឡើង រកបងប្អូនកំពុងធ្វើដំណើរតាមផ្លូវជួយចាប់ចោរផង និងទូរស័ព្ទទៅរកកម្លាំងមានសមត្ថកិច្ចផង ឃើញសភាពការណ៍ដូចនេះ ជនសង្ស័យម្នាក់បានលោតចុះពីឡាន រួមជាមួយបក្ខពួកម្នាក់ទៀតដែលកំពុងគៀងគោ បានរត់ចូលព្រៃបាត់ នៅសល់តៃកុងឡានម្នាក់ដែលថយឡានមកពីក្នុងយ៉ាងលឿន និងបានជ្រុលឆ្លងទៅម្ខាងផ្លូវកៅស៊ូ បណ្តាលឲ្យធ្លាក់ក្នុងប្រព័ន្ធប្រឡាយ ក៏ត្រូវបានប្រជាពលរដ្ឋ រួបរួមគ្នាចាប់បានតែម្តង ។

    ​បន្ទាប់ពីទទួលបានព័ត៌មាន សមត្ថកិច្ចមូលដ្ឋានបានចុះទៅទទួលនាំយកជនសង្ស័យ និងមធ្យោបាយសម្រាប់ដឹកសត្វគោ ជារថយន្តតូរីសពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ បាត់ដំបង 2A-7546 មកកាន់អធិការដ្ឋាននគរបាលស្រុករតនមណ្ឌលដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.