Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សំណង់រឹងអត់ច្បាប់ រំលោភចូលទន្លេជាច្រើនម៉ែត្រ ខណៈដែលអាជ្ញាធរ និងជំនាញឆ្លើយថាអត់ដឹង ហើយលើកដាក់គ្នា      

    November 25, 2023Updated:November 25, 2023No Comments

    កណ្តាល៖ សំណងរឹងអត់ច្បាប់មួយកន្លែង នៅភូមិលេខ៥ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បានសាងសង់រំលោភចូលដីទន្លេយ៉ាងអណាធិបតេយ្យ ខណៈដែលម្ចាស់សំណង់អះអាងថា អាជ្ញាធរបានដឹងឮរួចហើយ ប៉ុន្តែអាជ្ញាធរ និងមន្ត្រីជំនាញឆ្លើយថាអត់ដឹង ហើយលើកដាក់គ្នា ។

    បញ្ហានេះ ពលរដ្ឋក្នុងមូលដ្ឋានបានដាក់ការសង្ស័យថា ប្រហែលមានការបើកដៃពីសំណាក់អាជ្ញាធរ និងជំនាញពាក់ព័ន្ធហើយមើលទៅ ទើបម្ចាស់សំណង់ខាងលើ អាចសាងសង់រំលោភចូលដីទន្លេ បានយ៉ាងរលូនបែបនេះ ។

    ទាក់ទិននឹងការលើកឡើរបស់ម្ចាស់សំណង់ដែលថា អាជ្ញាធរបានដឹងឮរួចហើយនោះ លោក ហ៊ុន សុខុន ចៅសង្កាត់ស្វាយរលំ បានប្រាប់អង្គភាពសារព័ត៌មានយើងតាមទូរស័ព្ទកាលពីព្រឹកថ្ងៃទី២៣ វិច្ឆិកា ឆ្នាំ២០២៣ ថា លោកមិនបានដឹងរឿងនេះទេ ព្រោះរឿងដីចំណីទន្លេមិនមានព័ត៌មានទំនាក់ទំនងមកខាងសង្កាត់ទេ ហើយប្រជាពលរដ្ឋរស់នៅតាំងពីមុនៗមកម្លេះ ។ លោកបន្តថា នៅទូទាំងក្រុងតាខ្មៅ មានប្រជាពលរដ្ឋសាងសង់សំណង់រឹង រំលោភចូលដីទន្លេ ស្ទឹង ព្រែក ស្ទើរតែទាំងអស់ទៅហើយ មិនមែនមានតែសង្កាត់ស្វាយរលំមួយទេ ។

    ចំណែកលោក នូ សិង្ហបា ប្រធានភូមិបាលក្រុងតាខ្មៅ បានប្រាប់ភ្នាក់ងារព័ត៌មានយើងថា ករណីខាងលើ លោកមិនបានដឹងនោះទេ ដោយសារខាងអាជ្ញាធរមិនបានរាយកាណ៍មកលោក ហើយរឿងនេះ បើអាជ្ញាធរ ជាម៉ែជាឪ មិនផ្តល់ដំណឹងឲ្យលោកជាជំនាញផង ឲ្យចុះទៅត្រួតពិនិត្យយ៉ាងមិចកើត ?

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.