Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    មិនធម្មតា ! មុខសញ្ញាជួញដូរគ្រឿងញៀនសុទ្ធតែរាយបង្កប់ខ្សែភ្លើងទុកឆក់ពេលប៉ូលិសចុះបង្ក្រាប ឥឡូវត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ​២នាក់

    November 24, 2023No Comments

    ជនសង្ស័យជាមុខសញ្ញាជួញដូរគ្រឿងញៀនល្បី​ខាងរាយបង្កប់ខ្សែលួសភ្ជាប់ចរន្តអគ្គិសនីទុកទប់ទល់នៅពេលសមត្ថកិច្ចចុះបង្ក្រាបចំនួន ២នាក់ ត្រូវបានឃាត់ខ្លួន ដកហូតបានគ្រឿងញៀន ២កញ្ចប់ ប៉ុន្តែ គួឱ្យស្តាយ មេក្លោង ២នាក់ បានរត់គេចនាំយកទៅនូវវត្ថុតាងមួយចំនួនធំ ។

    បើតាមលោកវរៈសេនីយ៍ឯក ព្រំ សំណាង អធិការននគរបាលស្រុកកៀនស្វាយ បានឱ្យដឹងថា កាលពីវេលាម៉ោង១១និង៥០នាទីថ្ងៃត្រង់ ថ្ងៃទី២៣ វិច្ឆកា ២០២៣នេះ បន្ទាប់ពីទទួលបានដំណឹងច្បាស់ការណ៍ កម្លាំងផ្នែកប្រឆាំងគ្រឿងញៀនស្រុក សហកាជាមួយប៉ុស្តិគគីរធំ ធ្វើការឡោមព័ទ្ធ បង្ក្រាប និងឃាត់ខ្លួនជនសង្ស័យដែលជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មប្រចាំតំបន់២នាក់ រួមមាន ជា ជាតិ ភេទប្រុស អាយុ ៣២ឆ្នាំ និងឈ្មោះ ជា ពិន ភេទប្រុសអាយុ ២៣ (អ្នកទាំង២ជាបងប្អូនហ្នឹងគ្នា) នៅក្នុងភូមិរាំងដេក ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    លោកអធិការបានបញ្ជាក់ថា ក្រោយស៊ើបដឹងថា មុខសញ្ញាចំនួន៤នាក់ កំពុងណាត់ជួបគ្នាធ្វើការដោះដូរគ្រឿងញៀន កម្លាំងយើងក៏បានធ្វើការឡោមព័ទ្ធផ្ទះឈ្មោះ ជា ជាតិ ហើយធ្វើការឃាត់ខ្លួនបានមុខសញ្ញា២នាក់ខាងលើ ចំណែកឯមេក្លោង២នាក់ទៀត បានរត់គេចនិងនាំយកវត្ថុតាងគ្រឿងញៀនមួយចំនួនធំ ចាកចេញទៅមុនពេលសមត្ថកិច្ចទៅដល់។  ជាលទ្ធផលដកហូតជាក់ស្តែង បានគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន២កញ្ចប់ សម្ភារៈប្រើប្រាស់ វេចខ្ចប់មួយចំនួនធំ ទូរសព្ទ័៤គ្រឿង ម៉ូទូរឆក់១ និងខ្សែលួសដែលរាយបង្កប់នៅតាមរបងផ្ទះ១ដុំ ប្រវែងរាប់សិបម៉ែត្រ។ នៅចំពោះមុខសមត្ថកិច្ច អ្នកទាំង២បានឆ្លើយថា ថ្នាំញៀនដែលនៅសល់នេះ ជារបស់ឈ្មោះ ជា ពីន យកមកឱ្យពួកខ្លួនលក់ (អ្នកទាំង៣ជាបងប្អូនបង្កើតហ្នឹងគ្នា) ហើយបើតាមដឹង ថ្នាំញៀនទាំងនេះ ឈ្មោះ ជា ពីន ទិញពីឈ្មោះ ថន ថៃ សេង ហៅទ្រី នៅភូមិពោធិមៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ និងបានលក់អស់ហើយនៅសល់តែប៉ុណ្ណឺងទេ ហើយមុនពេលដែលសមត្ថកិច្ចមកដល់ ឈ្មោះ ជា ពីន បាននាំយកទៅជាមួយគ្រឿងញៀនមួយចំនួនធំ ចាកចេញបាត់ទៅហើយ។ ចំណែកឯ ម៉ូទ័រឆក់ និងខ្សែលួសទាំងនេះ គឺពួកខ្លួន ទុកសម្រាប់រាយបង្កប់នៅតាមរបង ទុកសម្រាប់ឆក់អ្នកដែលមកអុកឡុក ឬមកទិញថ្នាំញៀនហើយដែលមិនឱ្យលុយ និងទុកការអារនៅពេលដែលសមត្ថកិច្ចចុះមកបង្ក្រាប។ បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងធ្វើការសាកសួរ និងផ្តុំកសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់តុលាការ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.