Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ក្រោយក្រុមអ្នកធំផ្ទុះអាវុធ សមត្ថកិច្ចរុករកឃើញសម្បកគ្រាប់កាំភ្លើងជាង ២០០គ្រាប់
    សន្តិសុខសង្គម

    ក្រោយក្រុមអ្នកធំផ្ទុះអាវុធ សមត្ថកិច្ចរុករកឃើញសម្បកគ្រាប់កាំភ្លើងជាង ២០០គ្រាប់

    November 13, 2023Updated:November 13, 202324 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កំពង់ស្ពឺ៖ ក្រោយមានករណីក្រុមឧត្តមសេនីយ៍ផ្កាយ១ ផ្កាយ២ ផឹកស៊ី ចាក់ធុងបាស់ បាញ់បោះសេរីកក្រើករាត្រីលើខ្នងភ្នំគីរីរម្យរួចមក នៅព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សមត្ថកិច្ចចម្រុះបានចុះទៅពិនិត្យក្នុងបរិវេណផ្ទះរបស់ឧត្តមសេនីយ៍យោធាម្នាក់ មានតួនាទីជា អគ្គបញ្ជាការដ្ឋានកងទ័ពជើងគោក ​ដោយរើសបានសម្បកគ្រាប់ចំនួន ២០៣​គ្រាប់ ​​ដែលនៅរាយប៉ាយលើដី ​ក្នុងនោះប្រភេទអាវុធខ្លីចម្រុះ ១១២គ្រាប់ គ្រាប់M១៦ ចំនួន៣៦គ្រាប់ និងគ្រាប់ ៥៥គ្រាប់ ផ្សេងទៀតមិនស្គាល់ម៉ាក ។

    បើតាមសមត្ថកិច្ច ផ្ទះកើតហេតុ គឺជា​ផ្ទះលំហែស្ថិតនៅភូមិថ្មី (ចម្ការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ ។

    តាមការបំភ្លឺពីអ្នកចាំដីផ្ទះ​កើតហេតុបានឲ្យដឹងថា ​នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល១២:០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិប្រុសស្រីរបស់គាត់ប្រហែលជិត ២០នាក់ ​ចូលរួមផឹកស៊ី ។ រហូតដល់វេលាម៉ោងប្រហែល ១៦:០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំង ឲ្យគេរួច ក៏នាំគ្នាទៅសំរាកនៅផ្ទះ របស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា ខណៈកំពុងសម្រាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១:០០នាទី ថ្ងៃខែឆ្នាំដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធី តែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថាអ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ ។

    តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថា នៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦:៣០នាទី រូបគាត់កំពុងធ្វើការ (ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ  ឆាយ ក៏ឃើញឈ្មោះ  ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ ទៅ០៨នាក់ទៀត នៅម៉ោង១៧:០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.