Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ក្រុមអ្នកធំ ផឹកស៊ីនៅលើខ្នងភ្នំគិរីរម្យ បាញ់បោះរួច បើកគេចចូលភ្នំពេញ ដោយសុវត្ថិភាព

    November 12, 2023No Comments

    កំពង់ស្ពឺ៖ ស្នូរគ្រាប់កាំភ្លើងលាន់លឺយ៉ាងខ្លាំង បង្កឱ្យមានការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរណ៍ និងបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ដោយស្នូរគ្រាប់កាំភ្លើងនេះ លឺចេញពីផ្ទះរបស់អ្នកធំម្នាក់ ដែលកំពុងមានកម្មវិធីជប់លៀង ។

    ហេតុការណ៍នេះ បានកើតឡើងកាលពីវេលារំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅផ្ទះលោកផ្កាយ២ មួយកន្លែងក្នុងភូមិចំការតែ ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

    ពាក់ព័ន្ធករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យខាងលើនេះ នគរបាលមូលដ្ឋានបានឱ្យដឹងថា ពិតជាមានករណីបាញ់កាំភ្លើងពិតមែន ហើយបាញ់ជាច្រើនគ្រាប់ សុទ្ធតែអស់លោកអ្នកធំៗ មកលេងកំសាន្តនៅលើភ្នំគិរីរម្យនោះ ហើយនៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រត់ទៅភ្នំពេញអស់ហើយ កំពុងតែធ្វើការស្រាវជ្រាវសួរនាំ ។

    ដោយឡែកលោក សាយ ប៊ុនថន អធិការនគរបាលស្រុកភ្នំស្រួចបានឱ្យដឹងតាមទូរស័ព្ទថា លោកបានទទួលព័ត៌មានហើយ កម្លាំងរបស់លោកកំពុងតែចុះទៅកន្លែងកើតហេតុ ដើម្បីធ្វើការសហការជាមួយមន្ត្រីបរិស្ថាន និងមន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ។

    ចំណែកលោក សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងលោក ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ អ្នកយកព័ត៌មានយើងខលចូល ប៉ុន្តែលោកមិនលើកទូរស័ព្ទនោះទេ ។

    សង្ឃឹមថាលោកទាំងពីរនឹងធ្វើការស្រាវជ្រាវរឿងករណីបាញ់បោះសេរីនៅលើភ្នំគិរីរម្យ ដើម្បីឃាត់ខ្លួនយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ផងដែរ ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.