Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » មហាជនរង់ចាំមើល «កណ្តាប់ដៃដែក» ឯកឧត្តម គួច ចំរើន ជុំវិញករណីចាក់ដីចូលទន្លេយ៉ាង​សម្បើមនៅព្រែកតាទែន!
    សន្តិសុខសង្គម

    មហាជនរង់ចាំមើល «កណ្តាប់ដៃដែក» ឯកឧត្តម គួច ចំរើន ជុំវិញករណីចាក់ដីចូលទន្លេយ៉ាង​សម្បើមនៅព្រែកតាទែន!

    March 7, 20261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    «តើម្ចាស់ការដ្ឋានជាអ្នកណា ទើបមានឥទ្ធិពលខ្លាំងមហិមា រហូតធ្វើឱ្យអាជ្ញាធរអានសាររបស់អង្គភាពសារព័ត៌មានហើយ បែរជាបិទមាត់ស្ងាត់ឈឹងធ្វើមិនដឹងមិនឮបែបនេះ? នេះគឺជាទិដ្ឋភាពនៃការចាក់ដីលុបផ្ទៃទន្លេយ៉ាងគគ្រឹកគគ្រេង នៅឃុំព្រែកតាទែន ដែលកំពុងចោទជាសំណួរយ៉ាងធំពីមជ្ឈដ្ឋានមហាជន។»

    «ទស្សនិកជនជាទីគោរព! កាលពីថ្ងៃទី៣ខែមីនា ក្រុមការងារ ដឹរៀលញូស៍ បានចុះផ្តិតយករូបភាពជាក់ស្តែងនៅភូមិពោធិ៍មង្គល ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល។ អ្វីដែលលោកអ្នកកំពុងឃើញនៅពេលនេះ គឺមិនមែនជារឿងធម្មតានោះទេ។ របងថ្មដ៏វែងអន្លាយត្រូវបានគេសាងសង់រួចរាល់ ហើយអ្វីដែលកាន់តែច្បាស់នឹងភ្នែក គឺផ្ទៃដីយ៉ាងធំល្វឹងល្វើយ ត្រូវបានគេចាក់លុបរុលចូលទៅក្នុងផ្ទៃទន្លេប្រមាណរាប់សិបម៉ែត្រ រហូតលយហួសផុតរបងថ្មទៅទៀត ដែលមើលទៅពិតជាមានទំហំធំសម្បើមមែនទែន។

    សំណួរត្រង់ថា តើការសាងសង់របង និងចាក់ដីរុលចូលផ្ទៃទន្លេបែបនេះ ស្របច្បាប់ដែរឬទេ? យោងតាមមាត្រា១២ នៃច្បាប់ស្តីពីការគ្រប់គ្រងធនធានទឹក និងឧតុនិយម រាល់សកម្មភាពចាក់ដីចូលផ្ទៃទឹក ឬចំណីទន្លេ ទាមទារដាច់ខាតនូវលិខិតអនុញ្ញាតពីស្ថាប័នជំនាញ។ កាន់តែធ្ងន់ធ្ងរជាងនេះ មាត្រា៣៦ នៃច្បាប់ដដែលបានចែងយ៉ាងច្បាស់ថា ជនណាដែលបង្កឧបសគ្គ ឬធ្វើឱ្យរាំងស្ទះលំហូរទឹកធម្មជាតិដោយគ្មានការអនុញ្ញាត ត្រូវពិន័យជាប្រាក់ពី ៥លានរៀលដល់១០លានរៀល និងប្រឈមការជាប់ពន្ធនាគារពី ១ឆ្នាំដល់៥ឆ្នាំ។

    ដោយឈរលើវិជ្ជាជីវៈសារព័ត៌មាន ដឹរៀលញូស៍ បានផ្ញើសារជាសំណួរតាមប្រព័ន្ធតេឡេក្រាម (Telegram) សុំការបំភ្លឺទៅកាន់ថ្នាក់ដឹកនាំ៣ស្ថាប័ន គឺលោកមេឃុំព្រែកតាទែន លោកអភិបាលស្រុកពញាឮ និងលោកប្រធានមន្ទីរធនធានទឹកខេត្តកណ្តាល ដោយទុកពេលវេលាយ៉ាងសមរម្យ។ ប៉ុន្តែលទ្ធផលដែលទទួលបាន គឺមានតែភាពស្ងៀមស្ងាត់។ លោកមេឃុំ និងលោកប្រធានមន្ទីរ បានចូលអានសារសំណួររួចរាល់ ប៉ុន្តែមិនមានការបកស្រាយណាមួយឡើយ ខណៈលោកអភិបាលស្រុក គឺមិនបានចូលមើលសារតាមតេឡេក្រាមនេះតែម្តង។

    តើភាពស្ងៀមស្ងាត់នេះ មានន័យថាម៉េច? តើការដ្ឋានដ៏ធំនេះពិតជាគ្មានច្បាប់អនុញ្ញាត ឬមួយអាជ្ញាធរកំពុងតែញញើតនឹងខ្សែខ្នងរបស់ម្ចាស់ការដ្ឋាន?

    យើងនឹងរង់ចាំមើលថា តើ «កណ្តាប់ដៃដែក» របស់ ឯកឧត្តម គួច ចំរើន ដែលធ្លាប់តែវាយបំបែកសំណុំរឿងចាក់ដីលុបសមុទ្រកាលនៅខេត្តព្រះសីហនុ នឹងត្រូវយកមកសង្គ្រោះផ្ទៃទន្លេនៅក្នុងខេត្តកណ្តាលនេះដែរឬទេ?

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.