Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ទីបំផុត ! ជំងឺកកស្ទះចរាចរណ៍រ៉ាំរ៉ៃនៅផ្លូវលេខ១៥៦ ត្រូវបានដោះស្រាយ ខណៈមហាជនរង់ចាំមើលពីប្រសិទ្ធភាពចំណាត់ការរបស់អាជ្ញាធរខណ្ឌ៧មករា!
    សន្តិសុខសង្គម

    ទីបំផុត ! ជំងឺកកស្ទះចរាចរណ៍រ៉ាំរ៉ៃនៅផ្លូវលេខ១៥៦ ត្រូវបានដោះស្រាយ ខណៈមហាជនរង់ចាំមើលពីប្រសិទ្ធភាពចំណាត់ការរបស់អាជ្ញាធរខណ្ឌ៧មករា!

    March 2, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រោយការផ្សព្វផ្សាយជាបន្តបន្ទាប់របស់អង្គភាពព័ត៌មាន ដឹរៀលញូស៍ ជុំវិញភាពអនាធិបតេយ្យនៃការរំលោភយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម ទីបំផុត ! កាលពីព្រឹកថ្ងៃទី០២មីនា ឆ្នាំ២០២៦ នេះ គណៈបញ្ជាការឯកភាពខណ្ឌ៧មករា ដឹកនាំដោយលោក ណុប ផា អភិបាលរងខណ្ឌ បានចុះមកដោះស្រាយបញ្ហានេះដោយផ្ទាល់តែម្ដង។

    យោងតាមទិដ្ឋភាពជាក់ស្ដែងដែលក្រុមការងារយើងចុះថតបាននៅព្រឹកមិញនេះ ឃើញថាស្ថានភាពចរាចរណ៍មានភាពប្រសើរឡើងច្រើន ដោយមិនមានការចតរថយន្តរញ៉េរញ៉ៃពេញទ្រូងផ្លូវដូចមុនទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ការរៀបចំនេះនៅមិនទាន់បាន ១០០% នោះទេ ដោយសារនៅលើចិញ្ចើមផ្លូវនៅតែមានសេសសល់គ្រឿងបន្លាស់យានយន្តជាច្រើន ដូចជាក្បាលឡាន និងទ្វារឡានជាដើម ដែលដាក់រាយប៉ាយបិទផ្លូវថ្មើរជើង។

    ជុំវិញបញ្ហានេះ អាជ្ញាធរបានដាក់ឱសានវាទ និងព្រមានដាច់ណាត់ទៅកាន់ម្ចាស់យានដ្ឋាន «អូតូ មែកសឺដេស» ថា បើមិនព្រមរើគ្រឿងបន្លាស់ និងសម្ភារៈទាំងនេះចេញពីចិញ្ចើមផ្លូវទេនោះ កម្លាំងចម្រុះនឹងប្រើវិធានការស្ទូចយកសម្ភារៈទាំងនោះចេញតែម្ដង ដោយមិនមានការលើកលែងឡើយ។ ម្ចាស់យានដ្ឋានក៏បានសន្យាចំពោះមុខអាជ្ញាធរថា នឹងអនុវត្តតាមការណែនាំនេះឱ្យបានឆាប់បំផុត។

    ជាមួយគ្នានេះ លោក ណុប ផា អភិបាលរងខណ្ឌ៧មករា បានបញ្ជាក់ពីគោលការណ៍ថា៖ «យើងទទួលយកគ្រប់វិស័យ ប៉ុន្តែធ្វើម៉េចកុំឱ្យប៉ះពាល់ដល់មហាជនដែលធ្វើដំណើរតាមផ្លូវសាធារណៈ។ បើមនុស្សតែ១ឬ២នាក់ ធ្វើឱ្យប៉ះពាល់ដល់មហាជនរាប់ពាន់រាប់ម៉ឺននាក់ គឺអាជ្ញាធរមិនអាចទទួលយកបានទេ… យើងត្រូវធ្វើយ៉ាងណាឱ្យសមភ្នែក និងឱ្យអ្នកធ្វើដំណើរអាចទទួលយកបាន»។ លោកបន្ថែមថា ការសម្របសម្រួលនេះ គឺដើម្បីឱ្យពលរដ្ឋទាំងអស់គោរពច្បាប់រួមគ្នា ដើម្បីផលប្រយោជន៍សង្គម។

    ដោយឡែក ចំពោះភាគីខាងសាលារៀនដែលនៅក្បែរនោះ អាជ្ញាធរក៏បានចុះណែនាំផងដែរ។ ខាងសាលាបានអះអាងថា ខ្លួនមានចំណតត្រឹមត្រូវ ចំណែកយានយន្តដែលចតរញ៉េរញ៉ៃកន្លងមក គឺជារបស់ប្រជាពលរដ្ឋដែលរស់នៅជិតខាងនៅម្ដុំនោះឡើយ។ អាជ្ញាធរមិនបានបន្ទោសសាលាទេ តែបានស្នើឱ្យខាងសាលាជួយប្រាប់ទៅអាណាព្យាបាលដែលមកទទួលកូន ឱ្យចតយានយន្តមានរបៀបរៀបរយ ដើម្បីចៀសវាងការកកស្ទះ។

    ទោះបីជាឃើញមានចំណាត់ការនៅថ្ងៃនេះក៏ដោយ ប៉ុន្តែអ្វីដែលមហាជនកំពុងរង់ចាំអ៊ុតមើលបំផុតនោះ គឺប្រសិទ្ធភាពនៃចំណាត់ការរបស់រដ្ឋបាលខណ្ឌ៧មករា តើអាចរក្សាសណ្ដាប់ធ្នាប់ និងទប់ស្កាត់ក្រុមដែលយកផ្លូវថ្នល់ធ្វើអាជីវកម្មផ្ទាល់ខ្លួនបានយូរអង្វែងកម្រិតណា? ដឹរៀលញូស៍ នឹងនៅតែបន្តតាមដានរឿងនេះមិនឱ្យដាច់ឡើយ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.