Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ការ៉ាស់ឡាន «អូតូ មែកសឺដេស» ស៊ីផ្លូវមួយចំហៀង សាលាស៊ីមួយចំហៀងទៀត! ពលរដ្ឋទម្លាយចំៗថាការ៉ាស់នៅមិនឆ្ងាយពីសាលាខណ្ឌ៧ តែអាជ្ញាធរមើលមិនឃើញ រឿងស្អាត៨០% មិនពិតទេ!
    សន្តិសុខសង្គម

    ការ៉ាស់ឡាន «អូតូ មែកសឺដេស» ស៊ីផ្លូវមួយចំហៀង សាលាស៊ីមួយចំហៀងទៀត! ពលរដ្ឋទម្លាយចំៗថាការ៉ាស់នៅមិនឆ្ងាយពីសាលាខណ្ឌ៧ តែអាជ្ញាធរមើលមិនឃើញ រឿងស្អាត៨០% មិនពិតទេ!

    February 27, 2026Updated:February 27, 20261 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បន្ទាប់ពីអង្គភាពព័ត៌មាន ដឹរៀលញូស៍ យើងបានចុះផ្សាយកាលពីពេលថ្មីៗនេះ រឿងការ៉ាស់ឡានយីហោ «អូតូ មែកសឺដេស» យកផ្លូវលេខ១៥៦ ក្នុងខណ្ឌ៧មករា ធ្វើកន្លែងជួសជុលមក យើងឃើញថា ម្ចាស់ការ៉ាស់ពិតជាបានដកដងស្ទូចម៉ាស៊ីន និងឈប់ជួសជុលកណ្តាលផ្លូវធំមែន។ ប៉ុន្តែ បងប្អូនកុំទាន់អាលអរ! ព្រោះនេះគ្រាន់តែធ្វើឱ្យល្អមើលមួយភ្លែត ដើម្បីបិទភ្នែកមហាជនប៉ុណ្ណោះ។

    ការពិតទៅ ការរៀបចំនេះឃើញតែនៅលើផ្លូវធំទេ ចំណែកឯផ្លូវតូចមួយទៀតដែលនៅជាប់កែងគ្នា គឺអាជ្ញាធរធ្វើជាមើលមិនឃើញ ហើយបណ្តោយឱ្យការ៉ាស់នេះបន្តទុកឥវ៉ាន់រញ៉េរញ៉ៃតាំងពីដើមមក។ នៅលើផ្លូវតូចនោះ ម្ចាស់ការ៉ាស់នៅតែយកឡានទៅចតគរពេញផ្លូវ ហើយយកចំណីផ្លូវធ្វើជារបស់ខ្លួនឯង ដើម្បីដាក់ក្បាលឡាន ទ្វារឡាន និងគ្រឿងបន្លាស់ចោលគរលើហ្នឹង។ រឿងនេះ ប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរបានទម្លាយចំៗថា៖ «ឡានដាក់ហ្នឹងអស់ផ្លូវមួយចំហៀង ឯសាលារៀនចតឡានអស់ផ្លូវមួយចំហៀងទៀត។ ទៅម្ដងណាក៏ស្ទះដែរ!»។ នេះបញ្ជាក់យ៉ាងច្បាស់ថា ផ្លូវតូចមួយខ្សែនេះត្រូវគេយកធ្វើអាជីវកម្ម និងកន្លែងចតទាំងសងខាង ធ្វើឱ្យស្ទះស្ទើររាល់ថ្ងៃ។

    អ្វីដែលកាន់តែហួសចិត្តនោះ គឺការ៉ាស់ អូតូ មែកសឺដេស ដែលយកផ្លូវរដ្ឋធ្វើអាជីវកម្មរាប់ឆ្នាំនេះ មានទីតាំងនៅមិនឆ្ងាយពីសាលាខណ្ឌ៧មករានោះទេ! ប្រជាពលរដ្ឋបានបញ្ចេញមតិចំៗថា៖ «ទីតាំងការ៉ាស់នៅមិនឆ្ងាយពីសាលាខណ្ឌ មនុស្សធម្មតាជិះឃើញរាល់ថ្ងៃ ប៉ុន្តែមិនដឹងអភិបាលខណ្ឌ៧មករានឹងគាត់ដែរឃើញឬអត់ទេ»។

    ចំណែករឿងលោក ថេង សុថុន អភិបាលខណ្ឌ៧មករា ដែលប្រាប់អង្គភាពយើងថា «រៀបចំស្អាតបាន៨០%» នោះ ត្រូវបានប្រជាពលរដ្ឋទាត់ចោលទាំងស្រុង ដោយបញ្ជាក់ច្បាស់ៗថា៖ «រឿងបោសសម្អាតបាន៨០% ជារឿងមិនពិត ព្រោះម្សិលមិញជិះទៅនៅឃើញរំលោភលើផ្លូវសាធារណៈពេញហ្នឹងដដែល។ បើសិនខាងអភិបាលខណ្ឌតាំងចិត្តថារៀបចំពិតមែនគឺមិនពិបាកទេ ណាស់តែគាត់ចេះតែនិយាយឱ្យតែបាន ព្រោះជិះឃើញរាប់ខែរាប់ឆ្នាំនៅហ្នឹងរហូត។»

    ក្នុងនាមជាកញ្ចក់ឆ្លុះបញ្ចាំងការពិត យើងខ្ញុំសូមអំពាវនាវយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងសាលារាជធានីចុះមកចាក់ថ្នាំសម្លាប់មេរោគរ៉ាំរ៉ៃរាប់ឆ្នាំនៅចំណុចនេះដោយផ្ទាល់តែម្តងទៅ ព្រោះថ្នាំរបស់អាជ្ញាធរថ្នាក់ក្រោមហាក់លែងស័ក្តិសិទ្ធិទៀតហើយ។ យើងខ្ញុំនឹងបន្តតាមដានករណីនេះរហូតមានការដោះស្រាយពិតប្រាកដ ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.