Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ការ៉ាស់ឡានលើផ្លូវលេខ១៥៦ នៅតែបន្តរំលោភយកទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យ ខណៈអភិបាលខណ្ឌអះអាងថាស្អាតបាន៨០%
    សន្តិសុខសង្គម

    ការ៉ាស់ឡានលើផ្លូវលេខ១៥៦ នៅតែបន្តរំលោភយកទ្រូងផ្លូវយ៉ាងអាណាធិបតេយ្យ ខណៈអភិបាលខណ្ឌអះអាងថាស្អាតបាន៨០%

    February 25, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    វាមិនមែនជារឿងចម្លែកអីទេ សម្រាប់ការរំលោភបំពានយកចំណីផ្លូវសាធារណៈធ្វើអាជីវកម្ម នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ… ប៉ុន្តែសម្រាប់ការ៉ាស់ជួសជុលរថយន្តមួយកន្លែងនេះវិញ គឺហាក់ដូចជាថ្លើមធំ និងធ្វើសកម្មភាពអនាធិបតេយ្យហួសហេតុពេកហើយ!

    ជាក់ស្តែង នៅព្រឹកទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារ ដឹរៀលញូស៍ យើង បានចុះទៅដល់ទីតាំងផ្លូវលេខ១៥៦ ក្នុងសង្កាត់វាលវង្ស ខណ្ឌ៧មករា និងបានប្រទះឃើញទិដ្ឋភាពដែលមិនអាចទទួលយកបាន។ ម្ចាស់ទីតាំងបានធ្វើសកម្មភាពជួសជុល និងរុះរើគ្រឿងម៉ាស៊ីននៅកណ្ដាលទ្រូងផ្លូវតែម្ដង ដោយមានការប្រើប្រាស់ឧបករណ៍ដងស្ទូច លើកដាក់គ្រឿងម៉ាស៊ីនរថយន្តយ៉ាងរំភើយ និងមានរថយន្តស៊េរីទំនើបៗចតចោលរាយប៉ាយពេញដងផ្លូវថែមទៀតផង ដែលនេះជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតទៅលើច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងច្បាប់ស្តីពីផ្លូវថ្នល់ បង្កឱ្យមានការកកស្ទះ និងបាត់បង់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ។

    ជុំវិញភាពអនាធិបតេយ្យដែលនៅតែបន្តកើតមាននេះ លោក ថេង សុថុន អភិបាលខណ្ឌ៧មករា បានបកស្រាយមកកាន់អង្គភាពយើងថា កន្លងមកអាជ្ញាធរធ្លាប់បានចុះចាត់វិធានការស្ទូចយករថយន្ត និងក្បាលឡានចាស់ៗចេញអស់មួយចំនួនធំរួចមកហើយ ដោយលោកអះអាងថា បច្ចុប្បន្នសម្រេចបានភាពស្អាតបាតរហូតដល់៨០%។ ទោះជាយ៉ាងណា លោកអភិបាលខណ្ឌបានទទួលស្គាល់ថា នៅសេសសល់ការឈប់ចតរំលោភផ្លូវបន្តិចបន្តួច ដោយសារតែទីតាំងខាងក្នុងការ៉ាស់ពេញពេក។

    ផ្ទុយពីការបកស្រាយនេះ ភស្តុតាងជាក់ស្តែងដែលក្រុមការងារយើងថតបាននៅព្រឹកមិញនេះ បង្ហាញថា ម្ចាស់ទីតាំងមិនមែនគ្រាន់តែយកផ្លូវរដ្ឋធ្វើជាកន្លែងចតរថយន្តបណ្តោះអាសន្នដូចការលើកឡើងនោះទេ ប៉ុន្តែបានយកដងស្ទូចម៉ាស៊ីនរថយន្ត មកដាក់ធ្វើសកម្មភាពជួសជុល និងលើកដាក់គ្រឿងម៉ាស៊ីនយ៉ាងអនាធិបតេយ្យនៅកណ្តាលផ្លូវតែម្តង ដែលសកម្មភាពនេះគឺកំពុងរំលោភច្បាប់យ៉ាងចំហ។

    សំណួរត្រូវបានចោទឡើងថា តើការថាស្អាតបាន៨០% វាគ្រប់គ្រាន់ហើយឬនៅសម្រាប់សណ្តាប់ធ្នាប់រាជធានី? ព្រោះទិដ្ឋភាពជាក់ស្តែង២០%ដែលសេសសល់ គឺកំពុងធ្វើទុក្ខបុកម្នេញដល់អ្នកធ្វើដំណើរយ៉ាងខ្លាំង។ ក្នុងនាមប្រជាពលរដ្ឋ និងអ្នកធ្វើដំណើរដែលរងផលប៉ះពាល់ នៅតែទទូចសំណូមពរយ៉ាងទទូចដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយពិនិត្យមើលចំណាត់ការរបស់អាជ្ញាធរថ្នាក់ក្រោមផង ដើម្បីកុំឱ្យយកលេសថា ‘ខាងក្នុងពេញ’ មកធ្វើជាខែលការពារការរំលោភច្បាប់រដ្ឋបន្តទៀត។ អង្គភាព ដឹរៀលញូស៍ យើងខ្ញុំ នឹងបន្តតាមដានករណីនេះរហូតមានចំណាត់ការច្បាស់លាស់ ៕

     

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.