Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » សន្តិសុខញៀនថ្នាំជិះម៉ូតូឆក់ទូរស័ព្ទ iPhone 14 Pro ពីក្មេងស្រីអាយុ ៨ឆ្នាំ ត្រូវប៉ូលិសដេញចាប់បានភ្លាមៗ
    សន្តិសុខសង្គម

    សន្តិសុខញៀនថ្នាំជិះម៉ូតូឆក់ទូរស័ព្ទ iPhone 14 Pro ពីក្មេងស្រីអាយុ ៨ឆ្នាំ ត្រូវប៉ូលិសដេញចាប់បានភ្លាមៗ

    February 20, 202639 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសជាសន្តិសុខម្នាក់ដែលមានសារធាតុញៀនក្នុងខ្លួន ត្រូវបានកម្លាំងនគរបាលក្រុងអរិយក្សត្រធ្វើការតាមប្រដេញ និងឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពជិះម៉ូតូឆក់យកទូរស័ព្ទដៃពីក្មេងស្រីម្នាក់ដែលកំពុងជិះកង់តាមដងផ្លូវ។ ហេតុការណ៍ឆក់នេះបានកើតឡើងកាលពីថ្ងៃទី១៩ កុម្ភៈ ២០២៦ វេលាម៉ោង ១២ និង១០នាទី នៅចំណុចតាមដងផ្លូវក្នុងភូមិព្រែកតាអុងទី២ សង្កាត់ពាមឧកញ៉ាអុង ក្រុងអរិយក្សត្រ ខេត្តកណ្តាល។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមានឈ្មោះ រៀល ដារិទ្ធ (ប្រុស, ២៥ឆ្នាំ) មុខរបរសន្តិសុខ មានសារធាតុញៀនក្នុងទឹកនោម និងស្នាក់នៅភូមិសង្កាត់កើតហេតុ។ ចំណែកឯកុមារីរងគ្រោះមានឈ្មោះ ចាន់ថន បញ្ញ៉ា (ស្រី, ៨ឆ្នាំ) មុខរបរសិស្ស។ សមត្ថកិច្ចបានបន្តថា វត្ថុតាងដែលកម្លាំងជំនាញចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GZ-4210 ទូរស័ព្ទដៃម៉ាក OPPO ចំនួន ១គ្រឿង ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ១កញ្ចប់តូច និងកែវសម្រាប់ជក់ថ្នាំ ១ (ជារបស់ជនសង្ស័យ) ព្រមទាំងទូរស័ព្ទដៃម៉ាក iPhone 14 Pro ពណ៌សចំនួន ១គ្រឿង (ជារបស់ជនរងគ្រោះ)។

    សមត្ថកិច្ចបានបញ្ជាក់ពីសភាពរឿងហេតុថា នៅវេលាកើតហេតុ កុមារីរងគ្រោះបានជិះកង់ចេញពីផ្ទះលោកយាយសំដៅទៅផ្ទះម្តាយវិញ ដោយមានទូរស័ព្ទម៉ាក iPhone 14 Pro ចំនួន ១គ្រឿង នៅជាប់នឹងខ្លួន។ លុះជិះកង់បានពាក់កណ្ដាលផ្លូវ កុមារីរងគ្រោះក៏បានឈប់កង់រួចដកយកទូរស័ព្ទមកមើល ស្របពេលនោះស្រាប់តែជនសង្ស័យបានជិះម៉ូតូមកក្បែរ ហើយឆក់យកទូរស័ព្ទរួចជិះគេចខ្លួនទៅបាត់។ ក្រោយមក កុមារីរងគ្រោះក៏បានជិះកង់ទៅប្រាប់ម្ដាយ ហើយម្ដាយក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពាមឧកញ៉ាអុងឲ្យជួយអន្តរាគមន៍។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម កម្លាំងនគរបាលប៉ុស្ដិ៍ និងកម្លាំងជំនាញផ្នែកនគរបាលយុតិ្ដធម៌ក្រុងអរិយក្សត្រ បានធ្វើការតាមប្រដេញរហូតឈានទៅឃាត់ខ្លួនជនសង្ស័យយកមកសួរនាំនៅប៉ុស្តិ៍។

    ប្រភពដដែលបានបន្ថែមថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានឆក់ទូរស័ព្ទរបស់កុមារីរងគ្រោះពិតប្រាកដមែន។ បច្ចុប្បន្ន ជនសង្ស័យត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីបន្តកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់។ ទន្ទឹមនឹងនេះ សមត្ថកិច្ចក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់សូមមានការប្រុងប្រយ័ត្ន ជាពិសេសមិនត្រូវបណ្តោយឲ្យកូនចៅតូចៗកាន់ប្រើប្រាស់សម្ភារៈមានតម្លៃនៅតាមដងផ្លូវ ឬទីសាធារណៈឡើយ ដើម្បីជៀសវាងបញ្ហាគ្រោះថ្នាក់កើតឡើងជាយថាហេតុ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.