Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនសង្ស័យទទួលផលចោរកម្មម៉ូតូ CRF ឆែកឆេរផ្ទះបែរជាជួបធំ ដកហូតថ្នាំញៀនជិត ២៥ក្រាម
    សន្តិសុខសង្គម

    ឃាត់ខ្លួនសង្ស័យទទួលផលចោរកម្មម៉ូតូ CRF ឆែកឆេរផ្ទះបែរជាជួបធំ ដកហូតថ្នាំញៀនជិត ២៥ក្រាម

    February 2, 20269 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនក្នុងករណីទទួលផលចោរកម្មម៉ូតូ ត្រូវបានកម្លាំងជំនាញបន្តឆែកឆេរផ្ទះប្រទះឃើញថ្នាំញៀនមួយកញ្ចប់ធំ និងឧបករណ៍ប្រើប្រាស់ជាច្រើនទៀត។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣១ មករា ២០២៦ វេលាម៉ោង ១២និង០០នាទី នៅចំណុចភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ រី រ៉ូ (ប្រុស, ២៤ឆ្នាំ) រស់នៅភូមិកោះគរ ឃុំរកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល មុខរបរមិនពិតប្រាកដ (មានសារធាតុញៀនក្នុងទឹកនោម)។ វត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លា ១កញ្ចប់ធំ (ទម្ងន់ ២៤,៥៥ក្រាម), ថ្នាំញៀនប្រភេទ WY ២គ្រាប់ (ពណ៌ផ្កាឈូក), ជញ្ជីងថ្លឹងគ្រឿងញៀន ១គ្រឿង, ទូរស័ព្ទដៃ ៣គ្រឿង សំបកឡតគ្រាប់កាំភ្លើងខ្លី ១គ្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន។

    ប្រភពដដែលបានបន្តថា ដើមឡើយនៅថ្ងៃទី៣០ មករា ២០២៦ វេលាម៉ោង ២១និង១០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែករកា សហការជាមួយកម្លាំងជំនាញ បានឃាត់ខ្លួនជនសង្ស័យខាងលើនៅផ្ទះរបស់គេ ដោយសង្ស័យពាក់ព័ន្ធករណីទទួលផលចោរកម្ម (ទិញម៉ូតូ CRF ពីឈ្មោះ ទីណូ)។ លុះដល់ព្រឹកថ្ងៃទី៣១ មករា ២០២៦ វេលាម៉ោង ៩និង៣០នាទី សមត្ថកិច្ចបានសុំគោលការណ៍ពីតំណាងអយ្យការដើម្បីឆែកឆេរផ្ទះជនសង្ស័យស្វែងរកវត្ថុតាងបន្ថែម ក៏ប្រទះឃើញថ្នាំញៀនលាក់ទុកលើទូឈើដាក់ខោអាវតែម្ដង។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ថ្នាំញៀនមួយកញ្ចប់ធំនេះពិតជារបស់ខ្លួនពិតប្រាកដមែន ដោយទិញមកពីឈ្មោះ គៀង នៅភូមិព្រែកស្លែង ក្នុងតម្លៃ ៦០ម៉ឺនរៀល។ ជនសង្ស័យបានអះអាងថា ខ្លួនរកស៊ីតែជួញដូរ និងប្រើប្រាស់គ្រឿងញៀនប៉ុណ្ណោះ មិនដែលធ្វើសកម្មភាពលួចឆក់ប្លន់នោះទេ។

    បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកកណ្ដាលស្ទឹង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.