Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បណ្ដើរម៉ូតូបែកកង់សុខៗ ត្រូវក្រុមចោរប្រុសស្រី ៤នាក់ ស្ទាក់កាប់ប្លន់យកទៅបាត់ តែរត់មិនរួចត្រូវសមត្ថកិច្ចតាមក្របួចជាប់ទាំងអស់
    សន្តិសុខសង្គម

    បណ្ដើរម៉ូតូបែកកង់សុខៗ ត្រូវក្រុមចោរប្រុសស្រី ៤នាក់ ស្ទាក់កាប់ប្លន់យកទៅបាត់ តែរត់មិនរួចត្រូវសមត្ថកិច្ចតាមក្របួចជាប់ទាំងអស់

    February 1, 20260 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមជនសង្ស័យប្រុសស្រីចំនួន ៤នាក់ ដែលធ្វើសកម្មភាពស្ទាក់កាប់ប្លន់យកម៉ូតូពីជនរងគ្រោះកំពុងបណ្ដើរម៉ូតូបែកកង់ ត្រូវបានកម្លាំងសមត្ថកិច្ចបើកប្រតិបត្តិការស្រាវជ្រាវអស់រយៈពេល ៥ថ្ងៃ រហូតឈានដល់ការឃាត់ខ្លួនបានសម្រេច។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី៣០ មករា ២០២៦ ដោយមានការសហការរវាងអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងស្រុកកណ្តាលស្ទឹង។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ៤នាក់ ដែលត្រូវបានឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ យាន រ៉ាយុទ្ធ (ប្រុស, ២១ឆ្នាំ) ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល ១ឆ្នាំកន្លះ ពីបទលួចម៉ូតូ។ ទី២ ឈ្មោះ ស៊ឹម ប៊ុនណា ហៅតូច (ប្រុស, ២១ឆ្នាំ) ធ្លាប់ជាប់ពន្ធនាគារខេត្តតាកែវ ១ឆ្នាំ ពីបទទទួលផលចោរកម្ម។ ជនសង្ស័យទាំងពីរមានទីលំនៅភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង (មានសារធាតុញៀនក្នុងទឹកនោម)។ ទី៣ ឈ្មោះ ថា ជីវ័ន្ត (ប្រុស, ២៦ឆ្នាំ) រស់នៅភូមិជើងព្រៃទី៣ ឃុំអំពៅព្រៃ ស្រុកកណ្តាលស្ទឹង (មានសារធាតុញៀនក្នុងទឹកនោម)។ ទី៤ ឈ្មោះ វិញ ស្រីនិច (ស្រី, ១៩ឆ្នាំ) រស់នៅភូមិប្រាសាទ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

    លោកអធិការបានបន្តថា ចំណែកឯជនរងគ្រោះមានឈ្មោះ សៅ ស៊ីណាត (ស្រី, ២៥ឆ្នាំ) មុខរបរកម្មការិនី មានទីលំនៅសង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ វត្ថុតាងដែលដកហូតបានរួមមាន ម៉ូតូ ២គ្រឿង (១គ្រឿង ម៉ាក Honda Dream C125 របស់ជនរងគ្រោះ និង ១គ្រឿង ទៀតម៉ាក Winner របស់ជនសង្ស័យ), ទូរស័ព្ទដៃ ៣គ្រឿង កាំបិតកញ្ចែតដងឫស្សី ១ (ប្រវែង ៥៧សង់ទីម៉ែត្រ)។

    លោកអធិការបានបញ្ជាក់បន្ថែមថា ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៦ មករា ២០២៦ វេលាម៉ោង ៣និង២០នាទីទាបភ្លឺ នៅចំណុចផ្លូវ ៦០ម៉ែត្រ ស្ថិតក្នុងភូមិបត្តាជី សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ។ នៅមុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិសរុប ៣នាក់ បានចេញពីកម្មវិធីខួបកំណើតនៅផ្លូវវ៉េងស្រេង ក្នុងគោលបំណងត្រឡប់ទៅបន្ទប់ជួលវិញ។ លុះមកដល់ចំណុចកើតហេតុ ម៉ូតូក៏បានបែកកង់ ទើបពួកគេនាំគ្នាចុះបណ្តើរ។ ភ្លាមៗនោះ ស្រាប់តែមានក្រុមជនសង្ស័យជិះម៉ូតូ ២គ្រឿង បានមកដល់ហើយដកកាំបិតស្ទុះមកកាប់ជនរងគ្រោះ ធ្វើឲ្យពួកគេភ័យរត់ចោលម៉ូតូ។ ឃើញឱកាសល្អ ក្រុមជនសង្ស័យបានលើកម៉ូតូជនរងគ្រោះជិះគេចខ្លួនបាត់។

    ក្រោយទទួលបានពាក្យបណ្តឹង សមត្ថកិច្ចជំនាញបានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង ៤នាក់ យកមកសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ពួកគេបានសារភាពថាពិតជាបានធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូជនរងគ្រោះពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.