Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់ខឹងរឿងទាត់ប៊ីដុងទឹកស្ទុះកាប់មួយផ្គាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ
    សន្តិសុខសង្គម

    ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់ខឹងរឿងទាត់ប៊ីដុងទឹកស្ទុះកាប់មួយផ្គាក់របួសធ្ងន់បញ្ជូនទៅសង្គ្រោះភ្លាមៗ

    January 26, 2026Updated:January 26, 202642 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ​បុរសម្នាក់ដែលជាមុខសញ្ញាចាស់ធ្លាប់ជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងកំពុងប្រើប្រាស់គ្រឿងញៀន បានផ្ទុះកំហឹងទាញកាំបិតផ្គាក់កាប់ទៅលើគូកនដែលលេងបៀរភ្នាល់ផឹកទឹកជាមួយគ្នាមួយកាំបិតពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីមានទំនាស់ពាក្យសម្ដីរឿងទាត់ប៊ីដុងទឹក។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៤ មករា ២០២៦ វេលាម៉ោង២១និង៣០នាទី នៅចំណុចក្នុងភូមិគោកអណ្ដែត ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

    លោកវរសេនីយ៍ឯក រស់ ចន្ថា អធិការនគរបាលស្រុកស្អាង បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ រ៉ា ឆៃ (ប្រុស, ៤២ឆ្នាំ) មុខរបរកម្មករ មានទីលំនៅភូមិឃុំកើតហេតុ (ធ្លាប់ជាប់ពន្ធនាគារ២ឆ្នាំពីបទជួញដូរគ្រឿងញៀន និងពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន)។ ចំណែកឯជនរងគ្រោះមានឈ្មោះ ឡុញ ឡេវ (ប្រុស, ២៥ឆ្នាំ) មុខរបរកម្មករ ស្នាក់នៅភូមិឃុំជាមួយគ្នា។ វត្ថុតាងដែលដកហូតបានរួមមាន កាំបិតផ្គាក់ផ្លែដែកដងឫស្សីប្រវែង១ម៉ែត្រ។

    លោកអធិការបានបញ្ជាក់បន្ថែមអំពីសភាពនៃរឿងហេតុថា នៅមុនពេលកើតហេតុ ទាំងជនរងគ្រោះ និងជនសង្ស័យបានអង្គុយលេងបៀរភ្នាល់ផឹកទឹកនៅលើផ្ទះអ្នកភូមិម្នាក់។ លុះបន្តិចក្រោយមក ជនរងគ្រោះបានក្រោកឈរបម្រុងទៅបត់ជើងតូច ក៏បានយកជើងទាត់ប៊ីដុងទឹកសុទ្ធលេង។ ឃើញដូច្នោះ ជនសង្ស័យក៏និយាយថា «បងឯងទាត់ទៅទាត់មកអញ្ចឹង ដូចទាត់ក្បាលអញអញ្ចឹង»។ គ្រាន់តែឮសម្ដីនេះភ្លាម ជនរងគ្រោះខឹងយ៉ាងខ្លាំងក៏ស្ទុះទៅដាល់ជនសង្ស័យចំនួន៤ទៅ៥ដៃ ធ្វើឲ្យជនសង្ស័យទប់កំហឹងមិនបាន ក៏ទាញកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះពីក្រោយមួយកាំបិតបណ្ដាលឲ្យរងរបួសធ្ងន់ រួចដើរគេចខ្លួនបាត់។

    ក្រោយកើតហេតុ សមត្ថកិច្ចបានចុះអន្តរាគមន៍បញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកស្អាង ប៉ុន្តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកជ័យជំនះក្រុងតាខ្មៅ។ ដោយឡែកចំពោះជនសង្ស័យ កម្លាំងប៉ុស្តិ៍បានសហការជាមួយប្រជាការពារ ធ្វើការស្រាវជ្រាវរហូតដល់ម៉ោង២២និង២០នាទីយប់ថ្ងៃដដែល ទើបឈានដល់ការឃាត់ខ្លួនបានសម្រេច ក្រោយពីជនសង្ស័យព្រមទម្លាក់អាវុធ។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.