Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់ប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបដល់បន្ទប់ជួល ដកហូតថ្នាំញៀន ៩កញ្ចប់
    សន្តិសុខសង្គម

    ចេញពីគុកមិនរាងចាល! មុខសញ្ញាចាស់ប្រុសស្រី៣នាក់ត្រូវសមត្ថកិច្ចក្រុងតាខ្មៅបង្ក្រាបដល់បន្ទប់ជួល ដកហូតថ្នាំញៀន ៩កញ្ចប់

    January 25, 20264 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ជនសង្ស័យប្រុសស្រីចំនួន ៣នាក់ ដែលក្នុងនោះ២នាក់ធ្លាប់ជាប់ពន្ធនាគាររួចមកហើយតែមិនរាងចាល ត្រូវបានកម្លាំងសមត្ថកិច្ចចុះបង្ក្រាប និងឃាត់ខ្លួនដល់ក្នុងបន្ទប់ជួល ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៣ មករា ២០២៦ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១ ឈ្មោះ មឿង ចាន់សុខហេង (ប្រុស, ២០ឆ្នាំ) រស់នៅសង្កាត់កំពង់សំណាញ់ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល១លើក រយៈពេល១ឆ្នាំ ពីបទប៉ុនប៉ងលួច)។ ទី២ ឈ្មោះ ខុន ឃឿន (ប្រុស, ៤៧ឆ្នាំ) រស់នៅសង្កាត់តាខ្មៅ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្តាល២លើក សរុប១ឆ្នាំ៨ខែ ពីបទលួចទូរស័ព្ទ)។ និងទី៣ ឈ្មោះ ឈុំ ស្រីនាថ (ស្រី, ៣១ឆ្នាំ) រស់នៅភូមិសង្កាត់កើតហេតុ។ ជនសង្ស័យទាំង៣នាក់ មិនមានមុខរបរពិតប្រាកដទេ និងពិនិត្យទឹកនោមមានសារធាតុញៀនវិជ្ជមាន។

    លោកអធិការបានបញ្ជាក់បន្ថែមថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្វាយរលំ ចុះទៅដល់ទីតាំងកើតហេតុភ្លាមៗ និងបានដកហូតវត្ថុតាងជាក់ស្តែងរួមមាន គ្រឿងញៀនចំនួន៩កញ្ចប់ (មធ្យម)។

    បច្ចុប្បន្ន ជនសង្ស័យព្រមទាំងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តកណ្តាល ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.