Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » បុរសតណ្ហាក្រាស់ចាប់រំលោភស្ត្រីមានជំងឺបាត់បង់ស្មារតី ត្រូវឃាត់ខ្លួនបាននៅក្រុងអរិយក្សត្រ
    សន្តិសុខសង្គម

    បុរសតណ្ហាក្រាស់ចាប់រំលោភស្ត្រីមានជំងឺបាត់បង់ស្មារតី ត្រូវឃាត់ខ្លួនបាននៅក្រុងអរិយក្សត្រ

    September 25, 202536 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ពិតជាអំពើដែលសង្គមស្អប់ខ្ពើមបំផុត! បុរសជាសន្តិសុខម្នាក់បានចាប់រំលោភស្ត្រីរងគ្រោះដែលមានជំងឺបាត់បង់ស្មារតី រហូតបានសម្រេចនៅក្នុងដីឡូតិ៍មួយកន្លែង កាលពីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥។ ជនសង្ស័យរូបនេះត្រូវបានបងប្អូនរបស់ជនរងគ្រោះចាប់ឃាត់ខ្លួនបាន រួចប្រគល់ឲ្យសមត្ថកិច្ចដើម្បីចាត់ការតាមច្បាប់។ ហេតុការណ៍នេះបានកើតឡើងនៅភូមិព្រែកបង្កង សង្កាត់ព្រែកតាកូវ ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

    យោងតាមរបាយការណ៍របស់សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ ស៊ីនឿន (ហៅឡាវ) (ប្រុស, ៣៨ឆ្នាំ) មុខរបរសន្តិសុខ។ រីឯជនរងគ្រោះមានអាយុ ៤៩ឆ្នាំ ដែលមានជំងឺបាត់បង់ស្មារតីអស់រយៈពេល ១០ឆ្នាំមកហើយ។ ជនរងគ្រោះនិងម្ដាយរបស់គាត់ (ស្រី, ៧២ឆ្នាំ) រស់នៅភូមិព្រែកល្វា សង្កាត់ព្រែកតាកូវ ជាមួយគ្នា។

    សមត្ថកិច្ចបានបញ្ជាក់បន្ថែមថា តាមការបំភ្លឺរបស់ម្ដាយជនរងគ្រោះ បានប្រាប់ឲ្យដឹងថា ជនសង្ស័យរូបនេះធ្លាប់បានចាប់ដៃកូនស្រីរបស់គាត់ម្ដងរួចមកហើយកាលពីឆ្នាំ ២០២៣ តែត្រូវបានគាត់ទាន់ ហើយមិនបានប្ដឹងផ្ដល់នោះទេ។ លុះដល់ថ្ងៃកើតហេតុ ស្ត្រីរងគ្រោះដែលតែងតែដើរត្រាច់ចរតាមផ្លូវ បានចេញពីផ្ទះដូចធម្មតា។ នៅវេលាម៉ោង ១៨ និង ០០នាទី អ្នកជិតខាងបានប្រាប់ម្ដាយជនរងគ្រោះថា មានគេចាប់កូនស្រីរបស់គាត់យកចូលទៅក្នុងព្រៃ។ ភ្លាមនោះ ម្ដាយក៏បានឲ្យកូនៗរបស់គាត់ឈ្មោះ ជា ទ្រី និងឈ្មោះ ជា ថេន ទៅមើល។

    ពេលទៅដល់កន្លែងកើតហេតុ បងប្អូនជនរងគ្រោះបានឃើញជនសង្ស័យកំពុងរំលោភប្អូនស្រីរបស់ខ្លួនបានសម្រេច ហើយកំពុងលើកខោរូតឡេវរូតខោ។ ចំណែកជនរងគ្រោះស្ថិតក្នុងស្ថានភាពអាក្រាតកាយ។ ឈ្មោះ ជា ថេន បានស្ទុះទៅទាញជនរងគ្រោះមកក្រោកឈរ រួចលើកសារ៉ុងឲ្យស្លៀកវិញ ខណៈឈ្មោះ ជា ទ្រី បានចាប់ឃាត់ជនសង្ស័យដែលបម្រុងរត់គេច។ ក្រោយពីប្រតាយប្រតប់គ្នា ពួកគេក៏បានចាប់ជនសង្ស័យបាន រួចប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពរំលោភសេពសន្ថវៈលើស្ត្រីរងគ្រោះនៅក្នុងដីឡូតិ៍ដែលគេទុកចោលពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងអរិយក្សត្រ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.