Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដកហូតគ្រឿងញៀន ១១កញ្ចប់
    សន្តិសុខសង្គម

    នគរបាលស្រុកកៀនស្វាយឃាត់ខ្លួនជនសង្ស័យ ៣ នាក់ ដកហូតគ្រឿងញៀន ១១កញ្ចប់

    September 25, 202523 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនមួយក្រុមមានគ្នា ៦នាក់ ត្រូវបានកម្លាំងនគរបាលស្រុកកៀនស្វាយធ្វើការបង្ក្រាបនិងឃាត់ខ្លួនបាន ៣នាក់ ជាមួយវត្ថុតាងជាសារធាតុញៀនចំនួន ១១កញ្ចប់។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីយប់ថ្ងៃទី២៣ កញ្ញា ២០២៥ នៅភូមិគគីរធំ២ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

    លោកវរសេនីយ៍ឯក ព្រុំ សំណាង អធិការនគរបាលស្រុកកៀនស្វាយ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានចំនួន ៣នាក់ គឺឈ្មោះ ផន ឆៃយ៉ា (ហៅចាស់) (ប្រុស, ៣១ឆ្នាំ), ឈ្មោះ រឿន ដារ៉ូត (ប្រុស, ១៩ឆ្នាំ) និងឈ្មោះ សុភាព រ៉ាស៊ីន (ហៅស្រួច) (ប្រុស, ២៦ឆ្នាំ)។ ជនសង្ស័យទាំង ៣នាក់នេះសុទ្ធតែមានសារធាតុញៀនក្នុងខ្លួនវិជ្ជមាន (+). រីឯបក្ខពួក ៣នាក់ទៀតដែលកំពុងរត់គេចខ្លួនមានឈ្មោះ សុភាព ដាលីន (ប្រុស, ២៤ឆ្នាំ), ឈ្មោះ ជា រាជ (ប្រុស, ២៤ឆ្នាំ) និងឈ្មោះ ចាន់ តារា (ប្រុស, ៣៣ឆ្នាំ)។

    លោកអធិការបានបន្តថា ការចុះបង្ក្រាបនេះធ្វើឡើងខណៈកម្លាំងប៉ុស្តិ៍គគីរធំនិងប្រជាការពារកំពុងល្បាត ហើយបានប្រទះឃើញជនសង្ស័យឈ្មោះ ផន ឆៃយ៉ា កំពុងឈរនៅតាមផ្លូវ។ សមត្ថកិច្ចបានត្រួតពិនិត្យនិងរកឃើញថ្នាំញៀន ៥កញ្ចប់តូច។ តាមរយៈចម្លើយសារភាពរបស់ឈ្មោះ ផន ឆៃយ៉ា ដែលបានទិញថ្នាំញៀនពីឈ្មោះ រឿន ដារ៉ូត និងឈ្មោះ សុភាព ដាលីន សមត្ថកិច្ចបានបន្តទៅឃាត់ខ្លួនជនសង្ស័យ ២នាក់ទៀតនៅថ្ងៃទី២៤ កញ្ញា។

    ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ២នាក់បន្ថែមទៀត សមត្ថកិច្ចបានរកឃើញថ្នាំញៀន ៦កញ្ចប់ទៀត ដែលជារបស់ឈ្មោះ សុភាព រ៉ាស៊ីន។ ជនសង្ស័យឈ្មោះ រឿន ដារ៉ូត បានសារភាពថា ថ្នាំញៀនដែលខ្លួនលក់ឲ្យឈ្មោះ ផន ឆៃយ៉ា គឺខ្លួនបានទិញបន្តពីឈ្មោះ ចាន់ តារា។

    វត្ថុតាងសរុបដែលដកហូតបានមាន៖ ម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ១១កញ្ចប់ (តូច ៨, មធ្យម ១, ធំ ២) ទម្ងន់ ១៤៥,៤៣ក្រាម, សម្ភារៈវេចខ្ចប់និងប្រើប្រាស់គ្រឿងញៀនមួយចំនួន, ជញ្ជីងថ្លឹងគ្រឿងញៀន ១, ម៉ូតូ ១គ្រឿង និងទូរសព្ទ ១គ្រឿងម៉ាក Samsung។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីបន្តនីតិវិធីច្បាប់ រីឯបក្ខពួក ៣នាក់ទៀត កម្លាំងជំនាញកំពុងតាមចាប់ខ្លួន៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.