Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ល្បាតជួបជនសង្ស័យ! សមត្ថកិច្ចស្រុកអង្គស្នួលដេញចាប់មុខសញ្ញាគ្រឿងញៀន២នាក់ រឹបអូសបាន ៧កញ្ចប់
    សន្តិសុខសង្គម

    ល្បាតជួបជនសង្ស័យ! សមត្ថកិច្ចស្រុកអង្គស្នួលដេញចាប់មុខសញ្ញាគ្រឿងញៀន២នាក់ រឹបអូសបាន ៧កញ្ចប់

    August 21, 2025Updated:August 21, 202541 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    កណ្ដាល៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពជួញដូរ រក្សាទុក និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់។ ការឃាត់ខ្លួននេះធ្វើឡើងក្រោយពីកម្លាំងប៉ុស្តិ៍បានល្បាត ហើយជួបជនសង្ស័យម្នាក់ព្យាយាមរត់គេចខ្លួនបោះចោលថ្នាំញៀន។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២០ សីហា ២០២៥ វេលាម៉ោង ០០:១០នាទីរំលងអធ្រាត្រ នៅលើផ្លូវបេតុងភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួលបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបានមានឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត ហៅ រដ្ឋ ហៅ គួយ (ប្រុស, ២៦ឆ្នាំ) និងឈ្មោះ ជួង វណ្ណនី (ប្រុស, ២៨ឆ្នាំ)។ ជនសង្ស័យទាំងពីរនាក់មានលទ្ធផលតេស្តទឹកនោមវិជ្ជមាន(+)សារធាតុញៀន។ សមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមសថ្លាសង្ស័យជាគ្រឿងញៀនប្រភេទម៉ាទឹកកកចំនួន ៧កញ្ចប់ (មធ្យម ៤ និងតូច ៣) ដែលមានទម្ងន់សរុប ១៣,៣៧ក្រាម, កូនកាបូបដៃ ២, ទូរស័ព្ទ ១គ្រឿង និងឧបករណ៍ប្រើប្រាស់វេចខ្ចប់គ្រឿងញៀនមួយចំនួន។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់បានចេញល្បាត ហើយប្រទះឃើញជនសង្ស័យឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត ឈរនៅលើផ្លូវបេតុង។ ជនសង្ស័យបានធ្វើសកម្មភាពរត់គេចខ្លួន បោះចោលកូនកាបូបដៃនៅលើស្មៅ រួចរត់ចូលព្រៃបាត់។ ពេលត្រួតពិនិត្យកូនកាបូបនោះ សមត្ថកិច្ចរកឃើញថ្នាំញៀន ៧កញ្ចប់។ លុះព្រឹកឡើងនៅវេលាម៉ោង ៩:០៥នាទី កម្លាំងជំនាញស្រុកបានតាមស្វែងរក និងឃាត់ខ្លួនជនសង្ស័យរូបនោះបាននៅព្រៃក្រោយផ្ទះ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត បានសារភាពថា ថ្នាំញៀនទាំងអស់នោះជារបស់ខ្លួនដែលបានទិញពីមុខសញ្ញាមិនស្គាល់ក្នុងតម្លៃ ៣០០.០០០រៀល ដើម្បីយកមកលក់បន្ត និងប្រើប្រាស់។ ខ្លួនក៏បានលក់ថ្នាំញៀន ១កញ្ចប់តូចទៅឲ្យឈ្មោះ ជួង វណ្ណនី ក្នុងតម្លៃ ៣០.០០០រៀល។ ក្រោយទទួលបានចម្លើយនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនឈ្មោះ ជួង វណ្ណនី ហើយជនសង្ស័យរូបនេះក៏បានសារភាពថា ខ្លួនពិតជាបានទិញថ្នាំញៀនពីឈ្មោះ វ៉ាន់ រតនៈទេវ័ន្ត និងធ្លាប់ប្រើប្រាស់រួមគ្នាជាញឹកញាប់មែន។

    បច្ចុប្បន្ន ជនសង្ស័យទាំង ២នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធី។

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.