Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    នគរបាលស្រុកអង្គស្នួល ឃាត់ខ្លួនបុរស ៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន!

    August 4, 2025Updated:August 4, 2025No Comments

    កម្លាំងនគរបាលស្រុកអង្គស្នួល បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥ នៅភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យទាំង ៣នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ស៊ីម សុខឃៀង ហៅអៀង (ប្រុស, ៤៥ឆ្នាំ) ដែលធ្លាប់ជាប់ពន្ធនាគាររយៈពេល ៥ឆ្នាំពីបទជួញដូរគ្រឿងញៀន, សិត សីហា ហៅគោ (ប្រុស, ៣០ឆ្នាំ), និង ណែម សំបូរ ហៅវូ (ប្រុស, ៣៨ឆ្នាំ)។ ក្រោយការពិនិត្យ ទឹកនោមជនសង្ស័យទាំង ៣នាក់សុទ្ធតែមានផ្ទុកសារធាតុញៀន។ រីឯវត្ថុតាងដែលដកហូតបានរួមមាន ម្សៅក្រាមសថ្លា (ម៉ាទឹកកក) ០៣កញ្ចប់តូច ទម្ងន់ ០,៣៧ក្រាម, ទូរសព្ទដៃម៉ាក TECNO SPARK ពណ៌ទឹកប្រាក់ ០១គ្រឿង និងឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងនគរបាលបានចុះល្បាតក្នុងភូមិសាស្ត្រ ក៏បានប្រទះឃើញជនសង្ស័យទាំងបីនាក់កំពុងឈរនៅម្តុំមាត់ត្រពាំងទឹកក្បែរគុម្ពឬស្សី។ ដោយមានការសង្ស័យ សមត្ថកិច្ចបានធ្វើការសួរនាំ ស្រាប់តែឈ្មោះ ស៊ីម សុខឃៀង បានបោះថ្នាំញៀនចំនួន ០៣កញ្ចប់តូចដែលសូកទុកក្នុងស្រោមឡូហ្គោដបទឹកសុទ្ធចូលក្នុងត្រពាំងទឹក តែត្រូវបានសមត្ថកិច្ចឃើញទាន់។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ស៊ីម សុខឃៀង បានសារភាពថា ថ្នាំញៀននេះជារបស់ខ្លួនដែលបានទិញពីមុខសញ្ញាមិនស្គាល់នៅខេត្តកំពង់ស្ពឺ តម្លៃ ៨០.០០០រៀល សម្រាប់ទុកប្រើប្រាស់។ ចំណែកឈ្មោះ សិត សីហា បានឆ្លើយសារភាពថា ខ្លួនកំពុងឈរជុំគ្នា ពេលសមត្ថកិច្ចមកដល់ ស្រាប់តែឈ្មោះ ស៊ីម សុខឃៀង យកថ្នាំញៀនបោះចោលក្នុងត្រពាំងទឹក តែត្រូវសមត្ថកិច្ចឃើញទាន់ ដកហូតថ្នាំញៀនបានបីកញ្ចប់តូច។ ខ្លួននិងឈ្មោះ ណែម សំបូរ ធ្លាប់ប្រើប្រាស់ថ្នាំញៀនជាមួយគ្នា។

    បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ រួមទាំងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.