Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ក្មេងទំនើង ៥នាក់ ត្រូវនគរបាលក្រុងតាខ្មៅបង្ក្រាប និងឃាត់ខ្លួន ពាក់ព័ន្ធជួញដូរគ្រឿងញៀន!

    August 3, 2025Updated:August 3, 2025No Comments

    កម្លាំងនគរបាលក្រុងតាខ្មៅ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន (ម៉ាទឹកកក) កាលពីវេលាម៉ោង ១៨និង៣០នាទីល្ងាច ថ្ងៃទី២ សីហា ២០២៥។ ប្រតិបត្តិការនេះធ្វើឡើងនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដែលជាលទ្ធផល សមត្ថកិច្ចបានឃាត់ខ្លួនយុវជនចំនួន ៥នាក់។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យទាំង ៥នាក់ដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ៖ ណាង ប៊ុននី (ប្រុស, ១៧ឆ្នាំ), ផល ចិន ហៅចិនតូច (ប្រុស, ១៨ឆ្នាំ), លន់ ជាស្រ៊ុន (ប្រុស, ១៤ឆ្នាំ), វ៉ាន់ វិត (ប្រុស, ១៨ឆ្នាំ), និង សុខ សាន់ (ប្រុស, ១៧ឆ្នាំ)។ ក្រោយការពិនិត្យ ទឹកនោមជនសង្ស័យទាំង ៥នាក់សុទ្ធតែមានផ្ទុកសារធាតុញៀន។ ចំណែកវត្ថុតាងដែលដកហូតបានរួមមាន ថ្នាំញៀន (ម៉ាទឹកកក) សរុប ០៥កញ្ចប់មធ្យម ទម្ងន់ ១១,២៣ក្រាម, ទូរស័ព្ទ iPhone X ០១គ្រឿង, ជញ្ជីងថ្លឹងថ្នាំ ០១គ្រឿង, ម៉ូតូ ២គ្រឿង (ម៉ាក YANAHA-XENTE និងម៉ាក Honda Dream ស៊េរីឆ្នាំ២០២២) និងសម្ភារៈសម្រាប់ប្រើប្រាស់ និងជក់គ្រឿងញៀនមួយចំនួន។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងបានទទួលព័ត៌មានពីប្រជាពលរដ្ឋល្អអំពីការជួញដូរគ្រឿងញៀននៅចំណុចខាងលើ។ កម្លាំងជំនាញក៏បានចុះទៅដល់ ហើយប្រទះឃើញជនសង្ស័យម្នាក់ឈ្មោះ ណាង ប៊ុននី កំពុងជិះម៉ូតូ។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឃាត់សួរនាំ រកឃើញថ្នាំញៀន ០១កញ្ចប់មធ្យមលាក់ក្នុងហោប៉ៅខោ។ ភ្លាមៗនោះ សមត្ថកិច្ចក៏បន្តនាំខ្លួនជនសង្ស័យទៅបន្ទប់ជួលរបស់ខ្លួននៅក្បែរនោះ ហើយក៏ឃើញបក្ខពួក ៤នាក់ទៀតកំពុងអង្គុយលេង។ ក្រោយការឆែកឆេរ កម្លាំងរកឃើញថ្នាំញៀន ០៤កញ្ចប់ទៀតលាក់ក្នុងកន្ត្រកខោអាវ។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ណាង ប៊ុននី បានសារភាពថា ថ្នាំញៀនទាំង ៥កញ្ចប់នេះជារបស់ខ្លួន ដែលបានទិញពីបុរសឈ្មោះ ចិន ហៅចិនធំ នៅម្តុំព្រែកតាំហ៊ុន ដើម្បីលក់បន្ត ហើយខ្លួនទទួលបានប្រាក់ ១០០.០០០រៀលសម្រាប់ថ្លៃចាយវាយ។

    បច្ចុប្បន្ន ជនសង្ស័យទាំងអស់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.