Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    អភិបាលខេត្តកណ្ដាលចុះពិនិត្យគម្រោងលូនៅក្រុងតាខ្មៅ៖ ពន្លឿនការងារដើម្បីបញ្ជៀសការជន់លិចរដូវវស្សា

    August 1, 2025No Comments

    ខេត្តកណ្ដាល: ដើម្បីដោះស្រាយបញ្ហាទឹកជំនន់រដូវវស្សាដែលតែងតែជន់លិចនៅតំបន់មួយចំនួននៃក្រុងតាខ្មៅ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥នេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរក្រុង ចុះទៅពិនិត្យដោយផ្ទាល់លើគម្រោងដាក់ប្រព័ន្ធលូប្រអប់ និងប្រឡាយរំដោះទឹក។ ក្នុងឱកាសនោះ ឯកឧត្ដមបានស្នើឲ្យក្រុមការងារពន្លឿនការងារឲ្យបានឆាប់រហ័ស មុនរដូវភ្លៀងធ្លាក់មកដល់។

    ឯកឧត្តម គួច ចំរើន បានថ្លែងថា ជារៀងរាល់ឆ្នាំក្នុងតំបន់នេះ តែងតែរងនូវការជន់លិចដោយជំនន់ទឹកភ្លៀង ដែលធ្វើឲ្យប្រជាពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ និងខូចខាតសម្ភារៈ។ ដូច្នេះ ឯកឧត្តមបានជំរុញដល់ក្រុមការងារបច្ចេកទេសដែលកំពុងអនុវត្តគម្រោងនេះ ត្រូវតែពន្លឿនការសាងសង់ឲ្យបានលឿន និងត្រូវបញ្ចប់មុនរដូវភ្លៀងធ្លាក់ខាងមុខនេះ។ ការសាងសង់ត្រូវប្រកបដោយស្តង់ដារបច្ចេកទេសត្រឹមត្រូវ ដើម្បីធានាឲ្យប្រព័ន្ធលូរំដោះទឹកនេះអាចរំដោះទឹកភ្លៀង និងជៀសវាងការជន់លិច ដែលនឹងកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋនៅតំបន់នេះ។

    ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្តក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ ក៏ដូចជាអ្នកធ្វើដំណើរឆ្លងកាត់ សូមមេត្តាយោគយល់អធ្យាស្រ័យចំពោះផលប៉ះពាល់ និងការរំខានក្នុងអំឡុងពេលអនុវត្តគម្រោង។ ឯកឧត្ដមបានបញ្ជាក់ថា ពេលគម្រោងនេះបញ្ចប់ តំបន់នេះនឹងលែងជួបបញ្ហាជន់លិចដោយទឹកភ្លៀងទៀតហើយ។

    គម្រោងលូរំដោះទឹកភ្លៀងនេះមានប្រវែង ៧៩០ម៉ែត្រ ដោយបានដាក់លូជ្រុងទំហំ ២ម៉ែត្រ x ២ម៉ែត្រ ហើយគ្រោងនឹងបញ្ចប់នៅចុងខែសីហាខាងមុខនេះ។ ប្រព័ន្ធលូនេះមានសមត្ថភាពអាចរំដោះទឹកភ្លៀងបានពី ៥.០០០ម៉ែត្រគូប ទៅ ៦.០០០ម៉ែត្រគូប ក្នុង ១ម៉ោង៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.