Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » កក្រើកក្រុងតាខ្មៅ! ក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បង្ក្រាបទីតាំងសង្ស័យមួយ ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់
    សន្តិសុខសង្គម

    កក្រើកក្រុងតាខ្មៅ! ក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បង្ក្រាបទីតាំងសង្ស័យមួយ ឃាត់ខ្លួនជនជាតិវៀតណាម ៧នាក់

    August 1, 2025Updated:August 2, 2025101 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ខេត្តកណ្ដាល: ក្រុមការងារប្រតិបត្តិការបង្ក្រាបការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ដែលដឹកនាំដោយឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្ដាល បានចុះពិនិត្យ និងបង្ក្រាបទីតាំងសង្ស័យមួយកន្លែង ដែលប្រើប្រាស់ជាកន្លែងឆបោកតាមអនឡាញ។ ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង ១៦និង៤០នាទីល្ងាច ថ្ងៃទី៣១ កក្កដា ២០២៥ នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ ក្នុងនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ៧នាក់ (ស្រី ២នាក់) រួមជាមួយវត្ថុតាងជាច្រើន។

    ប្រតិបត្តិការនេះមានការសម្របសម្រួលនីតិវិធីពីលោក លាង អ៊ូ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្ដាល ព្រមទាំងមានការចូលរួមពីសមាសភាពជាច្រើនរូបទៀតដូចជា ឧត្តមសេនីយ៍ត្រី តុប សុវណ្ណ និងឧត្តមសេនីយ៍ត្រី ឡាក់ ម៉េងធី ស្នងការរងនគរបាលខេត្តកណ្ដាល, វរសេនីយ៍ឯក ទូច អ៊ីណាន មេបញ្ជាការរងអាវុធហត្ថខេត្ត, លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ ព្រមទាំងអភិបាលរង អធិការ និងមេបញ្ជាការក្រុងតាខ្មៅជាច្រើនរូបទៀត។

    ក្រោយការឆែកឆេរនិងពិនិត្យទីតាំង ក្រុមការងារបានរកឃើញវត្ថុតាងជាច្រើនរួមមាន កុំព្យូទ័រចំនួន ២២គ្រឿង, ទូរសព្ទ័ដៃ ១៦គ្រឿង, លិខិតឆ្លងដែនវៀតណាម ៩លិខិត, អត្តសញ្ញាណបណ្ណវៀតណាម ១០សន្លឹក និងបណ្ណបើកបរ ២សន្លឹក។

    យោងតាមលទ្ធផលត្រួតពិនិត្យលើម៉ាស៊ីនកុំព្យូទ័រ ក្រុមជំនាញបានរកឃើញឯកសារណែនាំស្តីពីរបៀបសន្ទនាដើម្បីទាក់ទាញជនរងគ្រោះឲ្យជឿទុកចិត្ត និងឯកសារគ្រប់គ្រងគណនី Facebook ក្លែងក្លាយជាច្រើន ដែលបង្កើតឡើងក្នុងគោលបំណងឆបោកជនជាតិវៀតណាម។ សកម្មភាពរបស់ពួកគេគឺណែនាំជនរងគ្រោះឲ្យចូលធ្វើការក្រៅម៉ោងតាមអនឡាញនៅក្រុមហ៊ុនលក់ទឹកដោះគោម៉ាក Th Milk ដើម្បីរកប្រាក់ចំណូលតាមអនឡាញ។ លើសពីនេះ គេក៏រកឃើញការគ្រប់គ្រងគណនី Lotus chat សម្រាប់បម្រើការងារពាក់ព័ន្ធនឹងការបញ្ចូលលុយ និងដោះស្រាយបញ្ហាដើម្បីទទួលការចំណេញពីជនរងគ្រោះ។

    បច្ចុប្បន្ន ជនជាតិវៀតណាមទាំង ៧នាក់ត្រូវបានប្រគល់ជូនអធិការនគរបាលក្រុងតាខ្មៅ ដើម្បីសួរនាំ ចំណែកវត្ថុតាងត្រូវបានរក្សាទុកនៅទីតាំងកើតហេតុ ដើម្បីរង់ចាំចំណាត់ការបន្តតាមនីតិវិធីច្បាប់នៅថ្ងៃទី១ សីហា ២០២៥៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.