Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឯកឧត្តម គួច ចំរើន ព្រមានចាត់វិធានការច្បាប់គ្មានលើកលែង ចំពោះអ្នករំលោភដីកម្មសិទ្ធិស្របច្បាប់
    ព័ត៌មានជាតិ

    ឯកឧត្តម គួច ចំរើន ព្រមានចាត់វិធានការច្បាប់គ្មានលើកលែង ចំពោះអ្នករំលោភដីកម្មសិទ្ធិស្របច្បាប់

    August 1, 2025Updated:August 1, 202531 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាលបានព្រមានយ៉ាងម៉ឺងម៉ាត់ថា អ្នកដែលសាងសង់សំណង់ ឬរំលោភបំពានដីកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃក្នុងភូមិសាស្ត្រខេត្តកណ្ដាល នឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដោយគ្មានការលើកលែងឡើយ។ ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ជូនប្រជាពលរដ្ឋចំនួន ៣ភូមិ នៅស្រុកស្អាង នាព្រឹកថ្ងៃទី៣០ កក្កដា ២០២៥។

    ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដម ឈឿន ប៊ុនណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់, ឯកឧត្ដម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល និងឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល។

    ឯកឧត្តមបានបន្តថា ការផ្តល់ជូននូវវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ គឺផ្តល់នូវការធានាបាននូវសិទ្ធិពេញលេញជាកម្មសិទ្ធិករស្របច្បាប់លើដីធ្លី។ ដូច្នេះ ប្រសិនបើមានអ្នកណាម្នាក់មករំលោភលើប័ណ្ណកម្មសិទ្ធិករស្របច្បាប់នេះ ដោយសាងសង់លំនៅឋាន ឬធ្វើអ្វីមួយនៅលើដីកម្មសិទ្ធិកររបស់អ្នកដទៃ នោះមានន័យថាអ្នកទាំងនោះបានប្រព្រឹត្តនូវអំពើល្មើសច្បាប់ ហើយនឹងត្រូវផ្ដន្ទាទោសតាមច្បាប់ដែលបានកំណត់ដោយគ្មានការលើកលែងឡើយ។ ឯកឧត្ដម ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ មិនត្រូវរំលោភលើកម្មសិទ្ធិរបស់អ្នកដទៃឡើយ ហើយរាល់ទំនាស់ដីធ្លីទាំងអស់ សូមកុំប្រើប្រាស់នូវពាក្យថា “អ្នកឈ្នះបានដី អ្នកចាញ់បានលុយ” ផ្ទុយទៅវិញ យើងទាំងអស់គ្នាត្រូវតែចូលរួមគោរពច្បាប់ទាំងអស់គ្នា។

    ជាមួយគ្នានេះផងដែរ ឯកឧត្តមបានសំណូមពរដល់ប្រជាពលរដ្ឋដែលទទួលបានបណ្ណកម្មសិទ្ធិនេះហើយ សូមរក្សាទុកឲ្យបានល្អ ព្រោះបណ្ណនេះមានអត្ថប្រយោជន៍សំខាន់ណាស់ និងមានភាពងាយស្រួលក្នុងការយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ដូចជាយកទៅលក់ ជួល បញ្ចាំ ឬធ្វើអំណោយជាដើម ដើម្បីជាទុនក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

    លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានឲ្យដឹងថា គិតមកដល់ពេលនេះ ការចុះបញ្ជីបានរួចរាល់ចំនួន ៦៤ ឃុំ/សង្កាត់ លើ ១២៧ ឃុំ/សង្កាត់ ស្មើនឹង ៥៦៣ ភូមិ លើ ១.០១០ ភូមិ ដែលស្មើនឹង ៥៦% នៃចំនួនភូមិសរុប។ លោកបានបន្តថា ការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុបានចំនួន ៤១២.៣៩៥ បណ្ណ និងបានចែកជូនដល់ដៃប្រជាពលរដ្ឋសរុបចំនួន ២៤០លើក ស្មើនឹង ៣៤០.៨៤៦ បណ្ណ។ ថ្ងៃនេះគឺជាលើកទី២៤១ នៃការចែកបណ្ណ ដែលនឹងត្រូវផ្តល់ជូនប្រជាពលរដ្ឋចំនួន ២.៤៩០បណ្ណ ពីភូមិចុងកោះគរ ភូមិប៉ារែនលើ និងភូមិឬស្សីជ្រោយ នៃឃុំស្វាយប្រទាល ស្រុកស្អាង៕

    ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល
    ឯកឧត្តម ឈឿន ប៊ុណ្ណារ័ត្ន អញ្ជើញផ្តល់ប្លង់កម្មសិទ្ធិជូនពលរដ្ឋ
    លោក សុក កាន់ណារិទ្ធ ប្រធានមន្ទីរសុរិយោដីខេត្តកណ្តាល
    លោក ជឺ គឹមហៃ អភិបាលស្រុកស្អាង

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.