Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ឃាត់ខ្លួនអ្នករត់កង់បីឥណ្ឌាម្នាក់នៅអង្គស្នួល ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន!
    សន្តិសុខសង្គម

    ឃាត់ខ្លួនអ្នករត់កង់បីឥណ្ឌាម្នាក់នៅអង្គស្នួល ពាក់ព័ន្ធជួញដូរ និងប្រើប្រាស់គ្រឿងញៀន!

    July 30, 202546 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    បុរសជាអ្នករត់កង់បីឥណ្ឌាម្នាក់ ត្រូវបានកម្លាំងនគរបាលស្រុកអង្គស្នួលឃាត់ខ្លួន កាលពីវេលាម៉ោង ១៧និង០៥នាទីល្ងាច ថ្ងៃទី២៩ កក្កដា ២០២៥។ ការឃាត់ខ្លួននេះធ្វើឡើងនៅភូមិក្រាំងម្កាក់ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាល បន្ទាប់ពីសមត្ថកិច្ចរកឃើញម្សៅក្រាមសថ្លាសង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) នៅជាប់ខ្លួនជនសង្ស័យ។

    លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ មាស ប៉េងអាន (ប្រុស, ៣៦ឆ្នាំ) មុខរបររត់កង់បីឥណ្ឌា បច្ចុប្បន្នស្នាក់នៅភូមិដំណាក់ សង្កាត់គោគឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យរូបនេះបានប្រើប្រាស់គ្រឿងញៀនប្រហែល ២ឆ្នាំជាង និងជួញដូរប្រហែល ២ខែ។ ក្រោយការពិនិត្យ ទឹកនោមរបស់ជនសង្ស័យមានផ្ទុកសារធាតុញៀន។

    លោកអធិការបានបន្តថា មុនពេលកើតហេតុ កម្លាំងជំនាញនគរបាលប្រឆាំងគ្រឿងញៀនស្រុក បានទទួលព័ត៌មានពីមហាជនល្អថា មានមុខសញ្ញាបើកកង់បីឥណ្ឌាយកថ្នាំញៀនមកលក់នៅម្តុំភូមិក្រាំងម្កាក់។ ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញស្រុក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងម្កាក់ និងប៉ុស្តិ៍នគរបាលរដ្ឋបាលបែកចាន បានចុះទៅដល់ចំណុចកើតហេតុ ក៏ឃើញមុខសញ្ញាម្នាក់កំពុងអង្គុយលើកង់បីឥណ្ឌា។ ដោយមានការសង្ស័យ សមត្ថកិច្ចក៏បានឆែកឆេរត្រួតពិនិត្យ និងរកឃើញម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀន (ម៉ាទឹកកក) ចំនួន ០២កញ្ចប់ជាប់ខ្លួន មុននឹងឃាត់ខ្លួនបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំបន្តនីតិវិធី។

    វត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមសថ្លាសង្ស័យថាជាសារធាតុញៀន (ម៉ាទឹកកក) ០២កញ្ចប់ (មធ្យម ០១, តូច ០១) ទម្ងន់ ០៣,៩៩ក្រាម, ទូរស័ព្ទដៃ ០២គ្រឿង (ម៉ាក Vivo ពណ៌ទឹកប៉ិក និងម៉ាក OPPO ពណ៌ទង់ដែង) និងកង់បីឥណ្ឌា TVS KING DURAMAX ០១គ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1IM-6926។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ថ្នាំញៀនម៉ាទឹកកកដែលរកឃើញនេះពិតជារបស់ខ្លួន ដោយបានទិញពីបុរសម្នាក់មិនស្គាល់ឈ្មោះ នៅម្តុំក្តាន់ពីរ រាជធានីភ្នំពេញ ក្នុងតម្លៃ ២៨០.០០០រៀល ដើម្បីយកមកលក់បន្តក្នុងតម្លៃ ៣២០.០០០រៀល។

    បច្ចុប្បន្ន កម្លាំងផ្នែកជំនាញកំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.