Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    ព័ត៌មានជាតិ

    សម្ដេចធិបតី ហ៊ុន ម៉ាណែត គិតគូរខ្ពស់! ដាក់ចេញគោលនយោបាយច្បាស់លាស់ ជួយដល់គ្រួសារយោធិនពលី ពិការ របួស និងជនភៀសសឹក

    July 30, 2025Updated:July 30, 2025No Comments

    ឆ្លើយតបទៅនឹងការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពថៃនាប៉ុន្មានថ្ងៃកន្លងទៅ ដែលបណ្តាលឲ្យយោធិនមួយចំនួនពលី របួស ឬពិការ ព្រមទាំងប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារក្លាយជាជនភៀសសឹក សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយ និងវិធានការមនុស្សធម៌ដ៏ពិសេសមួយ ដើម្បីជួយសម្រាលបន្ទុកដល់ពួកគាត់។

    តាមរយៈប្រសាសន៍របស់សម្ដេចធិបតី បានលើកឡើងពីកញ្ចប់គោលនយោបាយសម្រាប់យោធិន និងនគរបាលជាតិ រួមទាំងប្រជាពលរដ្ឋរងគ្រោះ៖

    ១. សម្រាប់យោធិន និងនគរបាលជាតិ (ជាពិសេសអ្នកនៅសមរភូមិ) ព្រមទាំងគ្រួសារយោធិនពលី របួស ពិការ:

    • គោលនយោបាយរដ្ឋាភិបាល: រាជរដ្ឋាភិបាលបានរៀបចំ និងកំពុងអនុវត្តកញ្ចប់គោលនយោបាយសម្រាប់គ្រួសារយោធិនពលី យោធិនរងរបួស និងពិការ។
    • លើកទឹកចិត្តពិសេស: សម្តេចធិបតីបានចេញបទបញ្ជាឲ្យក្រសួងការពារជាតិ និងក្រសួងស្ថាប័នពាក់ព័ន្ធ សិក្សារៀបចំគោលនយោបាយលើកទឹកចិត្តពិសេសសម្រាប់កងកម្លាំងប្រដាប់អាវុធទាំងយោធា ទាំងនគរបាលជាតិ ដែលបានចូលរួមដោយផ្ទាល់នៅក្នុងសមរភូមិការពារបូរណភាពទឹកដីនៅពេលនេះ។
    • ផ្ដល់ក្របខ័ណ្ឌដល់សាច់ញាតិ: ចំពោះយោធិន និងកងនគរបាលជាតិដែលបានពលី ឬធ្លាក់ខ្លួនពិការរហូតមិនអាចបំពេញភារកិច្ចបន្តបាន រាជរដ្ឋាភិបាលនឹងផ្ដល់ក្របខ័ណ្ឌឲ្យសាច់ញាតិបង្កើតរបស់គាត់មួយរូប បានចូលបម្រើប្រទេសជាតិនៅអង្គភាពដែលគាត់បំពេញភារកិច្ចមុនពលី ឬធ្លាក់ខ្លួនពិការ។

    ២. សម្រាប់យោធិន នគរបាលជាតិ (នៅសមរភូមិ) គ្រួសារយោធិនពលី របួស ពិការ និងជនភៀសសឹក:

    • អន្តរាគមន៍គាំទ្រជនភៀសសឹក: រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ផ្ដល់កិច្ចអន្តរាគមន៍គាំទ្រដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក។
    • អំពាវនាវដល់គ្រឹះស្ថានហិរញ្ញវត្ថុ: ដើម្បីពង្រីកការចូលរួមបន្ថែម សម្ដេចធិបតីបានអំពាវនាវឲ្យសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ពិនិត្យលទ្ធភាពក្នុងការជួយសម្រាលបន្ទុកហិរញ្ញវត្ថុសម្រាប់កងកម្លាំងប្រដាប់អាវុធរបស់យើង ដែលកំពុងធ្វើប្រតិបត្តិការយ៉ាងសកម្មនៅក្នុងបុព្វហេតុការពារបូរណភាពទឹកដីនៅក្នុងសមរភូមិប្រយុទ្ធ ក៏ដូចជាគ្រួសារយោធិនពលី យោធិនរងរបួស ពិការ និងប្រជាពលរដ្ឋជាជនភៀសសឹកដោយសារការប្រយុទ្ធគ្នានៅពេលនេះ។

    តាមរយៈប្រសាសន៍ដ៏មានអត្ថន័យនេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ចំពោះជីវភាពរស់នៅ និងសុខុមាលភាពរបស់កងកម្លាំងការពារជាតិ និងប្រជាពលរដ្ឋដែលរងគ្រោះដោយសារជម្លោះព្រំដែន៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.