Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    Home » ដំណឹងល្អ! ធនាគារជាតិនៃកម្ពុជាលុបចោលកម្ចីយោធិនពលី ៨០លានរៀល យោធិនពិការ ១០លានរៀល ព្រមទាំងផ្តល់ការអនុគ្រោះពិសេសដល់ជនភៀសសឹក និងពលករ!
    ព័ត៌មានជាតិ

    ដំណឹងល្អ! ធនាគារជាតិនៃកម្ពុជាលុបចោលកម្ចីយោធិនពលី ៨០លានរៀល យោធិនពិការ ១០លានរៀល ព្រមទាំងផ្តល់ការអនុគ្រោះពិសេសដល់ជនភៀសសឹក និងពលករ!

    July 30, 2025Updated:July 30, 202518 ViewsNo Comments
    Facebook Telegram Pinterest LinkedIn Email
    Share
    Telegram Facebook WhatsApp Pinterest Twitter Email Copy Link

    (ភ្នំពេញ): ឆ្លើយតបទៅនឹងការអំពាវនាវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងដោយស្មារតីមនុស្សធម៌ខ្ពស់ ធនាគារជាតិនៃកម្ពុជា បានសម្រេចដាក់ចេញនូវវិធានការដ៏សំខាន់មួយ ដើម្បីរួមចំណែកសម្រាលបន្ទុកដល់បងប្អូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។ តាមរយៈសេចក្ដីណែនាំថ្មីនេះ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវតែលុបចោលកម្ចីដល់យោធិនពលី និងយោធិនពិការ ព្រមទាំងផ្ដល់ការអនុគ្រោះពិសេសផ្សេងៗទៀត។

    ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីបានពិភាក្សាជាមួយសមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានដាក់ចេញនូវសេចក្ដីណែនាំលម្អិតដូចខាងក្រោម៖

    • សម្រាប់ជនភៀសសឹក៖ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទាន ចាប់ពីថ្ងៃទី៣០ កក្កដា ២០២៥ រហូតដល់ថ្ងៃទី៣១ តុលា ២០២៥។ លើសពីនេះ ក៏ត្រូវលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម សម្រាប់រយៈពេលដូចគ្នាផងដែរ។ ចំណុចសំខាន់ គឺគ្រឹះស្ថានមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមនោះទេ។
    • សម្រាប់យោធិនជួរមុខ យោធិនពិការ និងយោធិនពលី៖
      • លើកលែងកម្រៃ និងការផាកពិន័យ: ត្រូវលើកលែងរាល់កម្រៃ និងការផាកពិន័យពាក់ព័ន្ធនឹងឥណទានរយៈពេល ៦ខែ គិតចាប់ពីថ្ងៃទី៣០ កក្កដា ២០២៥ រហូតដល់ថ្ងៃទី៣១ មករា ២០២៦ សម្រាប់អតិថិជនជាយោធិនដែលប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
      • លើកលែងការប្រាក់ និងពន្យារប្រាក់ដើម: ត្រូវលើកលែងការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម រយៈពេល ៦ខែ (ពីថ្ងៃទី៣០ កក្កដា ២០២៥ ដល់ថ្ងៃទី៣១ មករា ២០២៦) សម្រាប់យោធិនដែលធ្វើប្រតិបត្តិការផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។ គ្រឹះស្ថានហិរញ្ញវត្ថុមិនត្រូវធ្វើមូលធនកម្មការប្រាក់លើប្រាក់ដើមឡើយ។
      • លុបចោលឥណទាន (សម្រាប់យោធិនពិការ និងពលី):
        • លុបចោលរហូតដល់ ១០លានរៀល: សម្រាប់ឥណទានរបស់អតិថិជនជាយោធិនពិការនៅសមរភូមិបច្ចុប្បន្ន។
        • លុបចោលរហូតដល់ ៨០លានរៀល: សម្រាប់ឥណទានរបស់អតិថិជន ឬអ្នករួមខ្ចីជាយោធិនពលី។
    • សម្រាប់ពលករត្រឡប់ពីប្រទេសថៃ និងយោធិនជួរមុខ: ធនាគារជាតិនៃកម្ពុជា ក៏បានលើកទឹកចិត្តឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែង ដល់ពលករដែលទើបត្រឡប់មកពីប្រទេសថៃ និងយោធិនដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។
    • ការរៀបចំឥណទានឡើងវិញ: គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ត្រូវបន្តអនុវត្តការរៀបចំឥណទានឡើងវិញ ចំពោះអតិថិជនផ្សេងទៀត ស្របតាមបទប្បញ្ញត្តិជាធរមាន។

    ធនាគារជាតិនៃកម្ពុជា បានសង្កត់ធ្ងន់ និងជំរុញឲ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ត្រូវចូលរួមអនុវត្តសេចក្ដីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់បំផុត៕

    • Facebook 25.6K
    • Telegram 1.1K
    • YouTube 2.2K
    • TikTok 33.7K
    • WhatsApp
    • Twitter
    • Pinterest
    • Instagram

    ដឹរៀលញូស៍ ពិត លឿន ទុកចិត្តបាន នៅពេលណា ទីណាក៏បាន
    អាសយដ្ឋាន៖ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល
    ទំនាក់ទំនងព័ត៌មាន៖ 090 944 445, 085 566 614

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.