Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ពី Chat ក្នុង Facebook ដល់បន្ទប់ផ្ទះសំណាក់៖ យុវជនម្នាក់ធ្លាក់ខ្លួនជាប់គុក ព្រោះដៃគូជាអនីតិជន!

    July 7, 2025No Comments

    យុវជនម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង ០២:០០នាទីទាបភ្លឺ ឆ្លងចូលថ្ងៃទី០៥ កក្កដា ២០២៥ ក្រោយពីបានណាត់ជួបក្មេងស្រីអនីតិជនម្នាក់ ដែលទើបស្គាល់គ្នាតាម Facebook ទៅរួមភេទក្នុងបន្ទប់ផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល បន្ទាប់ពីឪពុកម្តាយរបស់ក្មេងស្រីរងគ្រោះតាមរកឃើញ។

    លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា នារីរងគ្រោះមានឈ្មោះ ភ. ស.ន.ត (១៥ឆ្នាំ) ជនជាតិខ្មែរ មុខរបរស៊ីឈ្នួលលាងចាន ក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងសង្កាត់កំពង់សំណាញ់។ ចំណែកជនសង្ស័យមានឈ្មោះ ជាតិ អោ (ប្រុស, ២២ឆ្នាំ) ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯវត្ថុតាងចាប់យកបានរួមមាន ម៉ូតូ ១គ្រឿង ម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1KF-5756 (ជារបស់ជនសង្ស័យ) និងទូរសព្ទ ១គ្រឿង ម៉ាក iPhone។

    លោកអធិការបានឲ្យដឹងទៀតថា តាមការរៀបរាប់របស់នារីរងគ្រោះ នាងទើបតែបានស្គាល់គ្នាជាមួយជនសង្ស័យកាលពីថ្ងៃទី២៨ មិថុនា ២០២៥ ប៉ុណ្ណោះ តាមរយៈការឆាត Facebook ដោយទុកគ្នាជាសង្សារ។ ដោយនៅវេលាកើតហេតុ យុវជនជាជនសង្ស័យបានជិះម៉ូតូចូលទៅដេកចាំក្នុងផ្ទះសំណាក់ខាងលើ ហើយបានឆាតតាម Facebook បបួលនាងឲ្យមកដេកជាមួយ។ ពេលនោះ ជនរងគ្រោះក៏បានយល់ព្រម ហើយបានដើរចូលទៅក្នុងបន្ទប់ជនសង្ស័យក្នុងផ្ទះសំណាក់ រួមរក្សមេត្រី រហូតបានសម្រេចចំនួន ៣ដង។

    លោកអធិការក៏បានបញ្ជាក់ថា លុះមកដល់វេលាម៉ោង ០២:០០នាទីទាបភ្លឺ ឆ្លងចូលថ្ងៃទី០៥ កក្កដា ២០២៥ បងប្អូន និងឪពុកម្តាយរបស់នារីរងគ្រោះ បានតាមរកឃើញក៏បានឃាត់ខ្លួនជនសង្ស័យសួរនាំ។ ដោយគិតថា “អង្ករក្លាយទៅជាបាយទៅហើយ” ឪពុកម្តាយបានសួរយុវជនជាជនសង្ស័យថា “តើក្មួយប្រុស ហ៊ានទទួលខុសត្រូវនឹងទទួលយកនាងធ្វើជាប្រពន្ធដែរឬទេ?” ពេលនោះជនសង្ស័យក៏បានឆ្លើយតបវិញថា ខ្លួនមិនទទួលខុសត្រូវ ឬយកនាងធ្វើជាប្រពន្ធបានឡើយ ត្បិតខ្លួនមានគូដណ្តឹងរួចទៅហើយ។ ចុងក្រោយ ឪពុកម្តាយ និងបងប្អូនរបស់នារីរងគ្រោះ ក៏បានប្រគល់ជនសង្ស័យជូននគរបាលប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

    នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានបបួលនារីរងគ្រោះទៅដេកក្នុងផ្ទះសំណាក់បានសម្រេច ៣ដង និងបានបដិសេធមិនទទួលខុសត្រូវលើនារីជនរងគ្រោះនៅចំពោះមុខឪពុកម្តាយ បងប្អូនរបស់នាង ពិតប្រាកដមែន។

    បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

    © 2025 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.