Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    ៣នាក់របួស ដោយគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉ក នៅផ្លូវជាតិលេខ៥ ក្នុងស្រុកពញាឮ

    May 19, 2025No Comments

    មនុស្ស ៣នាក់បានរងរបួស ក្នុងនោះធ្ងន់ ១នាក់ (ប្រុស) និងស្រាល ២នាក់ (ស្រី) ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក នៅលើកំណាត់ផ្លូវជាតិលេខ ៥ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល។ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃសុក្រ ទី១៦ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង ១៧:៥០នាទី នៅចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ ស្ថិតក្នុងភូមិព្រែកក្តី ឃុំព្រែកតាទែន។

    តាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាកើតហេតុ មានម៉ូតូ ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1DG-5568 បើកបរដោយឈ្មោះ ស្រត់ ម៉េង ភេទប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ពាក់មួកសុវត្ថិភាព)។ ម៉ូតូនេះបានបើកបរមានទិសដៅពីត្បូងទៅជើង។ លុះពេលមកដល់ចំណុចកើតហេតុ ក៏បានបុកពីក្រោយផ្នែកខាងឆ្វេងម៉ូតូសណ្តោងរ៉ឺម៉ក ១គ្រឿងម៉ាក HONDA DREAM C125 ពណ៌ខ្មៅ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ទី សោភ័ណ្ឌ ភេទស្រី អាយុ ៣២ឆ្នាំ មានទីលំនៅភូមិអូរការ៉ុង ឃុំវាំងចាស់ ស្រុកឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ (មិនពាក់មួកសុវត្ថិភាព)។ ម៉ូតូសណ្ដោងរ៉ឺម៉កនេះក៏មានអ្នករួមដំណើរម្នាក់ទៀតគឺឈ្មោះ ព្រំ ស្រីម៉ាប់ ភេទស្រី អាយុ ៥៣ឆ្នាំ មានទីលំនៅភូមិអូរការ៉ុង សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលបើកបរក្នុងទិសដៅស្របគ្នាពីត្បូងទៅជើង។

    គ្រោះថ្នាក់នេះបានបណ្ដាលឱ្យអ្នកបើកបរម៉ូតូឈ្មោះ ស្រត់ ម៉េង រងរបួសធ្ងន់ ចំណែកអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កឈ្មោះ ទី សោភ័ណ្ឌ និងអ្នករួមដំណើរឈ្មោះ ព្រំ ស្រីម៉ាប់ រងរបួសស្រាល។ ម៉ូតូទាំងពីរគ្រឿងរងការខូចខាតស្រាល។ ក្រោយកើតហេតុ អ្នករងរបួសត្រូវបានបងប្អូនយកទៅព្យាបាលនៅមន្ទីរពេទ្យ ចំណែកវត្ថុតាងទាំងពីរ (ម៉ូតូទាំងពីរ) ត្រូវបានសមត្ថកិច្ចយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតាទែន ដើម្បីបន្តនីតិវិធី។

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.