Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អាជ្ញាធរស្រុកលើកដែក ​ចុះ​ផ្សព្វផ្សាយអប់រំ ណែនាំដល់គ្រប់ទីតាំង កន្លែងសប្បាយដ្ឋាន ក្លឹបកំសាន្ត និង KTV

    August 20, 2024No Comments

    កម្លាំងគណៈបញ្ជាការឯកភាពស្រុកលើកដែក ដឹកនាំដោយលោក រុន ប៉ូលី អភិបាលរងស្រុក កាលពីល្ងាចថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២៤ បានចុះផ្សព្វផ្សាយអប់រំ ណែនាំដល់ម្ចាស់ទីតាំង ព្រមទាំងបុគ្គលិកបម្រើការងារ នៅទីតាំងកន្លែងសប្បាយដ្ឋាន ក្លឹបកំសាន្ត KTV ចំនួន​ ៤ទីតាំង រួមមាន៖​

    -ទីតាំងទី១ កន្លែងសប្បាយដ្ឋានយីហោ (រាជានី) ​ស្ថិតនៅភូមិកំពង់ចម្លង ឃុំ ព្រែកទន្លាប់ ស្រុកលើកដែក ខេត្ត​កណ្តាល​ ។ ម្ចាស់ទីតាំងឈ្មោះ គ្រី កក្កដា ភេទប្រុស​ អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបររកស៊ី ស្នាក់នៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល​ មានបុគ្គលិកសរុប​ ២១ នាក់​ ស្រី ១៨នាក់​ ។

    -ទីតាំងទី២ ក្លឹបកំសាន្ត និង KTV យីហោ (មីស្ទើលេង) ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ម្ចាស់ទីតាំងឈ្មោះ គ្រី ប៉េងលេង ភេទ ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ ខ្មែរមុខរបរ ក្រុមប្រឹក្សាស្រុកលើកដែក ស្នាក់នៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល មានបុគ្គលិកចំនួន ៤៥ នាក់ ស្រី ៤០ នាក់ ។

    -ទីតាំងទី៣ កន្លែងសប្បាយដ្ឋាន យីហោ (ស៊ីណាន ចន្ធី) ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ម្ចាស់ទីតាំងឈ្មោះ ណាត ស៉ីណាន ភេទ ប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររកស៊ី ស្នាក់នៅភូមិព្រែកតូច ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល មានបុគ្គលិកចំនួន ១១ នាក់ស្រីទាំងអស់ ។

    -ទីតាំងទី៤ កន្លែងសប្បាយដ្ឋាន យីហោ (ស្រីកាលក់ម្ហូបកម្ម៉ង់) ស្ថិតក្នុងភូមិតាហ៊ីងឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ម្ចាស់ទីតាំងឈ្មោះ វុធ្ធី វីរីយ៉ា ភេទ ស្រី អាយុ ៣៤ ឆ្នាំ ជនជាតិ ខ្មែរ មុខរបររកស៊ីស្នាក់នៅភូមិតាហ៊ីង ឃុំព្រែកដាច់ស្រុកលើកដែក ខេត្តកណ្ដាល មានបុគ្គលិកចំនួន ១០ នាក់ស្រី០៩នាក់ ។

    ជាលទ្ធផល៖ បានធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់ម្ចាស់ទីតាំងព្រមទាំងបុគ្គលិកបម្រើការងារ  ឲ្យយល់ដឹងអំពីបញ្ហាគ្រឿងញៀន ការជួញដូរផ្លូវភេទ និង បទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទ ដើម្បីបង្ការទប់ស្កាត់កុំឲ្យមានបទល្មើសកើតឡើងនៅក្នុងទីតាំងអាជីវកម្មរបស់ខ្លួន  ៕

    ​

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.