Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    អគ្គិភ័យឆាបឆេះឃ្លាំងក្រុមហ៊ុន ផលិតខ្សែក្រវ៉ាត់ និងកាបូបមួយកន្លែងនៅស្រុកអង្គស្នួល

    March 25, 2024Updated:March 25, 2024No Comments

    ឃ្លាំងក្រុមហ៊ុន ហុងសេងលេឌឺរ ប្រប្រដាក់ ផលិត ខ្សែរក្រវ៉ាត់ និងកាបូប ស្ថិតនៅភូមិព្រៃបឹង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជិត ១១ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ នេះ ។

    ក្រោយទទួលបានព័ត៌មាន លោកឧត្តមសេនីយទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល, រដ្ឋបាលស្រុក និងកងរាជអាវុធហត្ថស្រុក បានដឹកនាំកម្លាំង​ចេញអន្តរាគមន៍ពន្លត់រលត់ ១០០% នៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ និងមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតកម្មករឡើយ ​ហើយអគារដែលឆេះ មានទំហំ ៣០មx៧០ម រងការខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ ។

    នៅក្នុងហេតុការណ៍នេះ រថយន្តពន្លត់អគ្គិភ័យសរុប ៦គ្រឿង បានចេញអន្តរាគមន៍បាញ់ទឹកពន្លត់ ក្នុងនោះ រថយន្ត​របស់ស្នងការដ្ឋាននគរបាលខេត្ត ចំនួន ២គ្រឿង, រថយន្តអធិការដ្ឋានស្រុកអង្គស្នួល ១គ្រឿង និងរថយន្តអង្គភាព៩១១ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ៦ឡាន ចំពោះមូលហេតុ គឺបណ្តាលមកពីទុស្សេចរន្តអគ្គិសនី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.