Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សមត្ថកិច្ចចុះទៅចាប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីចាប់ក្មេងស្រីអាយុ ៦ឆ្នាំ រំលោភក្នុងបន្ទប់ដេក

    April 17, 2024Updated:April 17, 2024No Comments

    ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍គោកឃ្លាង ចុះទៅឃាត់ខ្លួនយកមកធ្វើការសាកសួរ ពាក់ព័ន្ធករណីចាប់រំលោភក្មេងស្រីអាយុ ៦ឆ្នាំ នៅក្នុងបន្ទប់របស់ខ្លួន ស្ថិតនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល ១៦ និង០០នាទី ។ ការឃាត់ខ្លួនជនសង្ស័យខាងលើ ធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ឈ្មោះ ថាច់ ផាន់នី ត្រូវជាម្តាយជនរងគ្រោះ ។

    សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យខាងលើមានឈ្មោះ ម៉ៅ ហេង ភេទប្រុស អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូកង់បីឥណ្ឌា ស្នាក់នៅភូមិ-សង្កាត់ កើតហេតុ ។ ចំណែកក្មេងស្រីរងគ្រោះឈ្មោះ ស.ប ធ.រ អាយុ ០៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

    ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះទៅធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោម ជាលទ្ធផលមានភាព អវិជ្ជមាន (គ្មានសារធាតុញៀន) ។

    បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី​សាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.