Close Menu
The Real NewsThe Real News
    Facebook YouTube Telegram
    The Real NewsThe Real News
    • ទំព័រដើម
    • ព័ត៌មានជាតិ
    • សន្តិសុខសង្គម
    • អន្តរជាតិ
    • កីឡា
    • សុខភាព
    • វីដេអូ
    The Real NewsThe Real News
    សន្តិសុខសង្គម

    សង្ស័យឆ្លងចរន្តអគ្គិសនីបណ្តាលឲ្យឆេះផ្ទះមួយខ្នង នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង

    May 24, 2024No Comments

    ផ្ទះមួយខ្នង ធ្វើអំពីឈើប្រក់ស័ង្កសី ទំហំ ៧ម៉ែត្រx៥ម៉ែត្រ ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតអស់ទាំងស្រុង បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជិត ១រសៀល ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិដូនឥន្ទ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។

    សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះខាងលើឈ្មោះ លក រុន ភេទប្រុស អាយុ ៤៧ឆ្នាំ និងប្រពន្ធឈ្មោះ ខាវ ភីរម្យ មុខរបរលក់បន្លែ រស់នៅភូមិ-ឃុំកើតហេតុ ។ អគ្គិភ័យនេះ បានធ្វើឲ្យផ្ទះខាងលើឆេះខូចខាតអស់ទាំងស្រុង រួមនឹងសម្ភារៈក្នុងផ្ទះមួយចំនួនធំ ។

    សមត្ថកិច្ចបានឲ្យដឹងទៀតថា នៅមុនពេលកើតហេតុ ​ផ្ទះគឺចាក់សោចោលមិនមានមនុស្សនៅទេ លុះនៅវេលាម៉ោងជាង ១២ថ្ងៃត្រង់ ​កូនប្រុសម្ចាស់ផ្ទះមកពីសាលារៀនក៏ឃើញភ្លើងកំពុងឆេះផ្ទះ តែមិនបានប្រាប់នរណាទេ គឺព្យាយាមយកទឹកពន្លត់ម្នាក់ឯង ហើយទម្រាំអ្នកជិតខាងដឹងគឺហួសពេលទៅហើយ ។ ចំពោះ ករណីអគ្គិភ័យនេះ ​សមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុដែលផ្តើមអោយឆេះឡើងនេះ គឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ៕

    © 2026 រក្សាសិទ្ធគ្រប់យ៉ាងដោយ The Real News.

    Type above and press Enter to search. Press Esc to cancel.